ពីនេះ ពីនោះ
ត្រូវ​រើ​ផ្សារ​សហគមន៍​នៅ​អែប​ថ្នល់ជាតិ មុន​សោកនាដកម្ម​កើតឡើង​
13, Jan 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​ដោយ​មិន​និយាយ​ពី​ផ្សារ​ទំនើប និង​ផ្សារ​បុរាណ​នៅក្នុង​ទីក្រុង និង​នៅ​ទីប្រជុំជន​ធំៗ ផ្សារ​សហគមន៍ ឬ​«​ផ្សារ​ក្រមួន​»​ដែលមាន​ទីតាំងនៅ​អែប​ផ្លូវ​ថ្នល់ជាតិ អាច​ក្លាយជា​ទីតាំង​នៃ​សោកនាដកម្ម​។ ហើយ​វា​ក៏​ជា​ភយន្តរាយ​ដែល​គេ​មិនអាច​គណនា​បានឡើយ ប្រសិនបើ​រថយន្ត​តូច ឬ​ធំ​ដែល​កំពុង​បោះពួយ​លឿន​ជាង​ព្រួញ សម្រុកចូល​ក្នុង​ផ្សារ​នេះ​។​


 
​យើង​មិន​បន់ស្រន់​ឲ្យ​កើតមាន​ហេតុការណ៍​អាក្រក់​យ៉ាង​ដូច្នេះ​ឡើយ ប៉ុន្តែ​មនុស្ស​គ្រប់គ្នា​ក៏​ធ្លាប់​ឃើញ ធ្លាប់​ឮ ឧ​ប្ប​តិ្ត​ហេតុ​នៃ​ការ​រេ​ចង្កូតរថយន្ត ដាច់​ហ្វ្រាំង បែក​កង់​រថយន្ត​នៅពេល​រថយន្ត​ក​កំពុង​បោះពួយ​នោះដែរ​។ ចុះបើ​រេ​ចង្កូតរថយន្ត ដាច់​ហ្វ្រាំង បែក​កង់​រថយន្ត នៅពេល​រថយន្ត​មកដល់​ចំនុច​ផ្សារ​ក្រមួន ឬ​ផ្សារ​សហគមន៍​នៅតាម​ដងផ្លូវ​ជាតិ តើ​គេ​អាច​ស្រមៃ​ឃើញ​ពី​សោកនាដកម្ម​ដែល​កើតឡើង​ដែរ​ទេ​?
 
​នៅលើ​គ្រប់​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត នៅក្នុង​ប្រទេស​កម្ពុជា មាន​ផ្សារ​ប្រភេទ​នេះ​ច្រើនណាស់​។ អាជ្ញាធរខេត្ត និង​ស្រុក គួរ​រក​ផ្លាស់​ទីផ្សារ​ទាំងនេះ ទៅ​កន្លែង​ដែលមាន​សុវត្ថិភាព​នៅក្នុង​សហគមន៍ មុននឹង​សោកនាដកម្ម​កើតឡើង​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com