ជាតិ
លោក ទេព នីថា បន្ត​តំណែង​ជាអគ្គ​លេខាធិការ គ.ជ.ប
15, Jan 2016 , 12:20 pm        
រូបភាព
ដោយ:
បន្ទាប់ពី​កិច្ច​ប្រជុំពេញមួយព្រឹក​ថ្ងៃសុក្រនេះ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​សម្រេច​ជ្រើសរើស លោក ទេព នីថា ធ្វើ​ជា​អគ្គលេខា​ធិការ​។ ជាមួយ​គ្នា​នេះ លោក សោម សូរីដា លោក ម៉ៅ សុភារិទ្ធ លោក នី ចរិយា និង​លោក ម៉ុក ដារ៉ា  ត្រូវ​បាន​តែង​តាំង​ជាអគ្គ​លេខាធិការ​រង។



លោក ស៊ិក ប៊ុនហុក ប្រធាន គ.​ជ.ប បាន​អះអាង​ថា ការ​ជ្រើស​រើសលោក ទេព នីថា គឺមាន​ការ​គាំទ្រពី​សំឡេងភាគ​ច្រើន​ដាច់ខាត​នា​កិច្ច​ប្រជុំសម្ងាត់។ លោក​បន្ថែមថាស្ថាប័ន​របស់​លោក បាន​ធ្វើការ​សម្រេច​ចិត្ត​យ៉ាង​ត្រឹម​ត្រូវ​ដោយ​មិន​ទទួល​រង​នូវ​ឥទ្ធិពល​ពីណានោះ​ឡើយ​។​

សារព័ត៌មាន​ថ្មីៗ នឹង​ផ្តល់ព័ត៌មាន​លំអិត​បន្ថែម​ទៀត



Tag:
 គ.ជ.ប
  ទេព នីថា
  ហេង មណីចិន្តា​
© រក្សាសិទ្ធិដោយ thmeythmey.com