កីឡាជាតិ
ជាតិ
ដៃ របស់​កីឡាករ កែវ រំ​ចង់ ធូរស្បើយ​បន្តិច​ហើយ
16, Jan 2016 , 6:59 pm        
រូបភាព
ដោយ:
 
​លោក កែវ សំអាង ជា​ឪពុក​បង្កើត និង​ជា​គ្រូបង្វឹក​របស់​កីឡាករ កែវ រំ​ចង់ បាន​បញ្ជាក់ថា ដៃ​របស់​កីឡាករ កែវ រំ​ចង់ មកទល់ពេលនេះ​មាន​ភាព​ធូរស្បើយ​បន្តិច​ហើយ បន្ទាប់ពី​សម្រាក​ព្យាបាល​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកនេះ​។  

 
​បន្ទាប់ពី​សម្រាក​ព្យាបាល​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​កន្លងមកនេះ ដៃ​របស់​កីឡាករ កែវ រំ​ចង់ ដែល​រងរបួស បន្ទាប់ពី​រូបគេ​ប្រើ​កែង​បក​ទៅលើ​កញ្ចឹងក​នា​ជំនួប​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ថៃ  Iquezang  នា​ការប្រកួត Thai Fight ប្រទេស​ថៃ កាលពី​ថ្ងៃទី​៣១ ខែ​ឆ្នូ ឆ្នាំ​២០១៥ កន្លងទៅនេះ​។ ប៉ុន្តែ​រូបគេ​មិនទាន់​អាច​ចូល​ហាត់​បានទេ ព្រោះ​ដៃ​របស់គេ​នៅមាន​អាការ​ឈឺ​តិចៗ ប្រហែលជា​រយៈពេល ២-៣ ថ្ងៃ​ទៀត​ទើប​រូបគេ​នឹង​អាច​ចូល​ហាត់​ធម្មតា​វិញ​ហើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក កែវ សំអាង​។ 
 
​លោក កែវ សំអាង បាន​បន្ថែមទៀតថា ដោយសារ​តែមាន​របួស​ដៃ បានធ្វើឱ្យ​កីឡាករ កែវ រំ​ចង់ ខកខាន​ការប្រកួត​លក្ខណៈ​មិត្តភាព Thai Fight  នៅ​ប្រទេស​មី​យ៉ាន់​ម៉ា នា​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦ ខាងមុខនេះ​។ ទន្ទឹមនឹងនេះ កីឡាករ កែវ រំ​ចង់ នឹងចូលរួម​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ លើស​ង្វៀន​អប្សរា នា​ថ្ងៃទី​១០ ខែកុម្ភៈ នៅ​ខេត្ត​ព្រះសីហនុ​ខាងមុខនេះ​៕  

Tag:
 ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com