ជាតិ
លោក គួច ម៉េង​លី សង្ឃឹមថា ការបកស្រាយ​របស់លោក​រួមចំណែក​កែលម្អ​សេវា​សុខាភិបាល​
19, Jan 2016 , 3:40 pm        
រូបភាព
​ភ្នំពេញ​៖ លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី ស្ថាបនិក​សាលា និង​វិទ្យាស្ថាន AiS និង Aii បាន​ផ្ញើលិខិត​មួយច្បាប់​ជូន​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ដោយ​បញ្ជាក់ថា អ្វីដែល​លោក​បានលើកឡើង​នាពេល​កន្លងមក គឺ​ផ្អែកលើ​ការជួប​ប្រទះ​ផ្ទាល់ខ្លួន​នូវ​ស្ថានភាព​មួយចំនួន​ដែល​លោក​ធ្លាប់បាន​ឆ្លងកាត់​។ លោក គួច ម៉េង​លី សង្ឃឹមថា ការបកស្រាយ​របស់លោក​រួមចំណែក​កែលម្អ​សេវា​សុខាភិបាល​។



«​ខ្ញុំ​សូមបញ្ជាក់​ជាថ្មី​ម្តង​ទៀតថា អ្វីដែល​ខ្ញុំ​បានលើកឡើង គឺ​ផ្អែកលើ​ការជួប​ប្រទះ​ផ្ទាល់ខ្លួន​នូវ​ស្ថានភាព​មួយចំនួន​របស់ខ្ញុំ​កន្លងមក​។ ខ្ញុំ​ពុំបាន​រំពឹងថា ការបកស្រាយ​ពី​ការជួប​ប្រទះ​ផ្ទាល់ខ្លួន​នេះ​បណ្តាល​ឲ្យ​ប៉ះពាល់​ពាល់​ដល់​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ទាំងអស់​នោះទេ​។ យ៉ាងណាមិញ ខ្ញុំ​ទទួលស្គាល់ថា មាន​ពេទ្យ​ដែល​ប្រកប​អាជីព​ដោយ​សមត្ថភាព និង​ក្រមសីលធម៌​ល្អជា​ច្រើន​ដែល​បាន និង​កំពុង​បំពេញ​តួនាទី​យ៉ាងសកម្ម​ក្នុងការ​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​យើង​។ ខ្ញុំ​សង្ឃឹមថា ការបកស្រាយ​របស់ខ្ញុំ​អាចរួមចំណែក​កែលម្អ​គុណភាព​នៃ​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ឲ្យ​កាន់តែ​ប្រសើរឡើង​»​។ នេះ​គឺជា​ខ្លឹមសារ​នៃ​លិខិត​របស់លោក វេជ្ជបណ្ឌិត គួច ម៉េង​លី ផ្ញើជូន​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០១៦​នេះ​៕

​ខាងក្រោម​នេះ​គឺជា​ខ្លឹមសារ​ទាំងស្រុង​នៃ​លិខិត​របស់លោក គួច ម៉េង​លី ផ្ញើជូន​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​៖




© រក្សាសិទ្ធិដោយ thmeythmey.com