កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ​ងប់​ង​ល់​ម្នាក់​ស្លៀក​ឈុត​ជា​កីឡាករ Arsenal ក្នុង​ថ្ងៃ​មង្គលការ​
23, Jan 2016 , 10:40 pm        
រូបភាព
ដោយ: ធីតា
​បុរស​ជនជាតិ​អង់គ្លេស​ឈ្មោះ Barry Jenkins គឺជា​អ្នកគាំទ្រ​ក្លិប​កីឡាបាល់ទាត់ Arsenal ដ៏​ងប់​ង​ល់​ម្នាក់​។ នៅ​ថ្ងៃ​អាពាហ៍ពិពាហ៍​ដែលជា​ថ្ងៃ​ពិសេស​ក្នុង​ជីវិត​របស់គេ បុរស​ដែល​រស់នៅ​ជាយក្រុង​ឡុង​ដ៍​រូបនេះ បានសម្រេច​ស្លៀក​សម្លៀក​ជា​ឈុត​កីឡាករ Arsenal តាំងពី​អាវ ខោ ស្រោមជើង និង​ស្បែកជើង​។

 
​យោងតាម​ការផ្សាយ​រប​ស់កា​សែត Huffingtonpost​ការសម្រេចចិត្ត​របស់ Barry ក្នុងការ​ស្លៀក​សម្លៀកបំពាក់ Arsenal ក៏​ទទួលបាន​ភ្លើង​ខៀវ​ពី​នាង Fran ដែលជា​ភរិយា​ផងដែរ​។ Barry បាន​និយាយថា​៖ «​ភរិយា​របស់ខ្ញុំ​មកពី​ក្រុង Woking​។ នាង​គឺ​អស្ចារ្យ​ណាស់ ដោយ​នាង​បានអនុញ្ញាត​ឲ្យ​ខ្ញុំ​ស្លៀក​ឈុត Arsenal ពេញ​មួយឈុត​ក្នុង​ថ្ងៃ​រៀបការ​។ ប្រហែលជា​ខ្ញុំ​ជា​មនុស្ស​សំណាង​ហើយ​» ។​
 
​ដោយ​មិនបាន​បញ្ជាក់​ពី​ពេលវេលា​នៃ​ការរៀបចំ​អាពាហ៍ពិពាហ៍ រូបថត​របស់ Barry និង​ភរិយា ត្រូវបាន​បង្ហោះ​ពេញ​បណ្តាញ​សង្គម Twitter និង​ហ្វេ​ស​ប៊ុ​ក​។ តាម​ការផ្សាយ​របស់​សារព័ត៌មាន​មួយចំនួន លោក Barry បាន​នាំ​ភរិយា​របស់ខ្លួន​ទៅ​មើល​ការប្រកួត​ក្លិប Arsenal ជា​ញឹកញាប់​។​
 
​គេ​មិនដឹងថា​មាន​លទ្ធផល​បែបណា​នោះឡើយ ប្រសិនបើ ភរិយា​របស់លោក Barry សម្រេច​ស្លៀកពាក់​ឈុត​ក្លិប Tottenham Hotspurs នៅ​ថ្ងៃ​ណាមួយ ពីព្រោះ​នៅ​អង់គ្លេស អ្នកគាំទ្រ​ក្លិប​ដែល​ស្ថិតនៅក្នុង​ទីក្រុង​ឡុង​ដ៍​ទាំងពីរ​នេះ មិនសូវ​ស៊ីគ្នា​នោះឡើយ​។​
 
​កន្លងមក​មាន​អ្នកគាំទ្រ Arsenal ម្នាក់ បាន​យក​ពេល​នៃ​ការ​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់​នៃ​ពិធីមង្គលការ​ដោយ​ធ្វើការ​កោតសរសើរ​ស្តេច​បញ្ជូន​បាល់ MesutOzil​ជំនួស​ឲ្យ​ការ​រំលឹក​ប្រវត្តិ​ស្នេហា​ជាមួយ​ភរិយា​៕
 

Tag:
 បាល់ទាត់​
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com