ជាតិ
សង្គមជាតិ
​អ្នក​ពិសា​គ្រឿង​ស្រវឹង​ហួសកំណត់​នឹងត្រូវ​ពិន័យ​នៅ​យប់​នេះ​
23, Jan 2016 , 5:00 pm        
រូបភាព
រូបភាព៖ facebook (Long Dimanche)
រូបភាព៖ facebook (Long Dimanche)
​ភ្នំពេញ​៖ អ្នក​ពិសា​គ្រឿង​ស្រវឹង​ហួសកំណត់​នឹងត្រូវ​ពិន័យ​នៅ​យប់​នេះ​។ ការ​ពិសា​គ្រឿង​ស្រវឹង​ហួសកំណត់ ត្រូវបាន​គេ​វាយតម្លៃថា វា​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។ ក្នុង​មួយថ្ងៃៗ មាន​មនុស្ស​ស្លាប់​៦​នាក់ និង​របួស​ជាង​២០​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។



​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ចាប់ពី​យប់​នេះ ពោល គឺ​ចាប់ពី​វេលា​ម៉ោង​១១​យប់​តទៅ កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​ចុះ​ត្រួតពិនិត្យ​អ្នកបើកបរ​ដែលមាន​សារធាតុ​ញៀន និង​គ្រឿង​ស្រវឹង​នៅតាម​គ្រប់​បណ្តា​ខណ្ឌ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ​។​
 
​អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​ទៀតថា​ដោយ​ផ្ទុក​ជាតិ​អាកុល​ចាប់ពី​០,៤០​មី​លី​ក្រាម​ក្នុង​១​លីត្រ​ខ្យល់​ឡើងទៅ អ្នកបើកបរ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ខែ​ដល់​៦​ខែ​និង​ពិន័យ​ជា​ប្រាក់​បន្ថែមទៀត​។​ការ​រឹតបន្តឹង​ចំពោះ​អ្នកបើកបរ​ផ្ទុក​គ្រឿង​ស្រវឹង​នេះ​បានធ្វើ​ឡើង​ស្រប​ពេលដែល​ចំនួន​អ្នកស្លាប់ និង​អ្នករងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​កម្រិត​ខ្ពស់​។ ក្នុង​មួយថ្ងៃៗ មាន​មនុស្ស​ស្លាប់​៦​នាក់ និង​របួស​ជាង​២០​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។ ក្នុង​មួយឆ្នាំៗ ប្រទេស​កម្ពុជា​ខាតបង់​ទឹកប្រាក់​ជាង​៣០០​លាន​ដុល្លារ​អាមេរិក​ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍​។ 
 
​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវបាន​គេ​ដឹងថា បង្កឡើង​ដោយ​កត្តា​មនុស្ស និង​កត្តា​យានយន្ត​។ ការ​ពិសា​គ្រឿង​ស្រវឹង​ហួសកំណត់ ត្រូវបាន​គេ​វាយតម្លៃថា​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាងច្រើន​ផងដែរ​៕ 
 

Tag:
 គ្រឿង​ស្រវឹង
© រក្សាសិទ្ធិដោយ thmeythmey.com