អន្តរជាតិ
យុវជន​អូស្ត្រាលី​ម្នាក់​ទាមទារ​ឲ្យ​មានការ​ទទួលស្គាល់​ហត្ថ​លេខា «​រូប​លឹ​ង្គ​» របស់ខ្លួន​
24, Jan 2016 , 9:20 pm        
រូបភាព
ដោយ: ធីតា
​អស់​រយៈពេល​៥​ឆ្នាំ​មកហើយ​ដែល​បុរស​អូស្ត្រាលី Jared Hyams​ប្រឹង​តស៊ូរ​គ្រប់បែបយ៉ាង​ដើម្បី​ឲ្យ​រដ្ឋបាល​នៃ​ប្រទេស​របស់ខ្លួន ទទួល​ហត្ថលេខា​របស់​គេ​ដែលមាន​រាងដូចជា​លឹ​ង្គ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត Sydney Morning Herald​។​

 
​ខុសពី​មនុស្ស​ទូទៅ​ដែល​និយម​ចុះហត្ថលេខា​ជា​ឈ្មោះ​របស់ខ្លួន បុរស​វ័យក្មេង​អូស្ត្រាលី បានធ្វើ​រឿង​ដ៏​ប្លែកៗ​តាមរយៈ​ការចុះហត្ថលេខា​លើ​លិខិតស្នាម និង​ឯកសារ​សម្គាល់​ផ្សេងៗ ដោយមាន​រូបរាង​ជា​លឹ​ង្គ​មនុស្ស​។ រូបគេ​បានសម្រេច​ចិត្ត​បែបនេះ តាមរយៈ​ការចុះហត្ថលេខា​លើ​កាត​បោះឆ្នោត ក្រោយពី​បាន​ប្តូរ​អាសយដ្ឋាន​រស់នៅ​កាលពី​៥​ឆ្នាំមុន​។​
 
«​ខ្ញុំ​បានទទួល​លិខិត និង​ការហៅ​តាម​ទូរ​សព ដែល​បញ្ជា​ឲ្យ​ខ្ញុំ​ដូរ​ហត្ថលេខា​។ ប៉ុន្តែ​ខ្ញុំ​មិន​សុខចិត្ត​នោះឡើយ ដូច្នេះ​ខ្ញុំ​នៅតែ​បន្ត​ការតវ៉ា​»​។ Jared Hyams​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ទៅកាន់​កាសែត Sydney Morning Herald​។​
 
Jared ដែល​ធ្លាប់ជា​និស្សិត​រៀន​នៅ​សាលា​ច្បាប់​ផងដែរ​នោះ កំពុង​ព្យាយាម​ធ្វើការ​តវ៉ា ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ទទួលស្គាល់​ហត្ថ​លេខា​របស់ខ្លួន​។ «​ហេតុអ្វី​បាន​មិនមាន​ការគោរព​សិទ្ធិ​របស់ខ្ញុំ​យ៉ាង​ដូច្នេះ​? ខ្ញុំ​ត្រូវការ​ធ្វើលិខិត​ឆ្លងដែន អត្តសញ្ញាណ​បណ្ណ និង​បណ្ណ​បើកបរ​ជាដើម​»​។ នេះ​ជាការ​ត្អូញត្អែរ​បស់ Jared៕
 

Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com