កីឡាជាតិ
ជាតិ
Cambodia All Stars ឈ្នះ Buriram United ដោយមាន​អ្នកទស្សនា​ជាង៥ម៉ឺន​នាក់
23, Jan 2016 , 8:24 pm        
រូបភាព
Cambodia All Stars ក្រោម​ការ​ដឹកនាំ​របស់​លោក ប្រាក់ សុវណ្ណារ៉ា បាន  ក្រុម Buriram United ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​សម្រេច​ក្តី​ ក្រោយ​លទ្ធ​ផល​ស្មើ ២-២ ក្នុងជំនួប​មិត្តភាព​សប្បុរសធម៌ និង​ការពង្រឹង​ចំណង​ការទូត​កម្ពុជា-ថៃ នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី២៣ ខែមករា នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដែលមាន​អ្នកទស្សនា​ជាង៥ម៉ឺន​នាក់។



Buriram United បាន​នាំមុខ ១-០ នៅក្នុង​នាទី​បន្ថែម​នៃ​តង់​ទីមួយ​ដែល​សម្រេចបាន​ដោយ​ប្រធាន​ក្រុម Suchao Nutnum។ ឈានដល់​នាទី ទី៦៨ ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​ពែន​បញ្ចូល​ទី​តាម​ស្មើ ១-១ សម្រាប់ Cambodian All Stars ក្រោយ​ការបញ្ជូន​របស់ រស់ សំអឿន។

Buriram រកបាន​មួយ​គ្រាប់​ទៀត​នៅក្នុង​នាទី ទី៨២ ដែលជា​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Diogo Luis Santos។ នៅនាទី ទី​៨៨ ចាន់ វឌ្ឍនាកា ដែល​បាន​ក្លាយ​ជា​ប្រធាន​ក្រុម​នៅ​ថ្ងៃ​ប្រារព្ធ​ខួប​កំណើតអាយុ២២​ឆ្នាំ បាន​វាយបក​តាម​ស្មើ​ ២-២ សម្រាប់ Cambodian All Stars វិញ។

ឈាន​ដល់​ការ​ស៊ុត​បាល់​ប៉េណាល់ទី  សេរីរ័ត្ន បាន​សង្គ្រោះ​ការស៊ុត​របស់ Andres Tunez ខណៈ Koravit Namwuset ស៊ុត​ប៉ះរបាទី កីឡាករ​ដែល​ធ្វើ​សម្រេច​បាន​សម្រាប់​កម្ពុជា មាន ចាន់ វឌ្ឍនាកា, ឃួន ឡាបូរ៉ាវី, គួច សុគម្ភៈ និង​ស៊ុន សុវណ្ណ​រិទ្ធី ខណៈ សុខ សុវណ្ណ ធ្វើមិន​បាន​សម្រេច។ ជាលទ្ធផល កម្ពុជាឈ្នះ ៤ ទល់នឹង៣។

ជម្រើស​កម្ពុជា៖ ស៊ូ យ៉ា​ទី (អ៊ុំ សេរី​រ័ត្ន), សុខ សុវណ្ណ, ប្រាក់ មុន្នី​ឧ​ត្ត​ម (ឃួន ឡា​បូ​រ៉ាវី), សំអឿន ពិដោរ (Samuel Gbenga), ចាន់ វឌ្ឍនាកា (ប្រធាន​ក្រុម), សឿ​យ វិសាល (នេន សុធា​រ័ត្ន), ហូ​យ ផល្លី​ន (Yuya Wada), Booysen Shane (Esoh Omogba, ស៊ុន សុវណ្ណ​រិទ្ធី) , ហុង ផេង (សុក រិទ្ធី), រស់ សំអឿន (ទូច បញ្ច​រ៉ុង), Fukasawa Masahiro (គួច សុគ​ម្ភៈ)។





Tag:
 បាល់ទាត់
  Cambodia All Stars
© រក្សាសិទ្ធិដោយ thmeythmey.com