ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជំនួប កឹម សុខា-ចន ឃេរី ផ្តោត​លើ​បរិយាកាសទូទៅ​នា​ការ​បោះ​ឆ្នោត​ខាងមុខនេះ
26, Jan 2016 , 1:19 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រោយ​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេសអាមេរិក លោក ចន ឃេរី នៅ​សណ្ឋាគារ Raffles នា​ថ្ងៃទី​២៦ ខែមករា នេះ ឯកឧត្តម កឹម សុខា ប្រធាន​ស្តីទីគណបក្ស​សង្គ្រោះ​ជាតិ បាននិយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា ភាគីទាំងពីរ​បាន​និយាយទាក់ទង​នឹង​ដំណើរការប្រជាធិបតេយ្យ ជាពិសេស​ដំណើរ​ការ​បោះ​ឆ្នោតនាពេល​ខាងមុខ។



ប្រហែល​ជាមិន​មាន​ការ​លើក​ឡើង​ចំៗពីករណីឯកឧត្តម សម រង្ស៊ី នោះឡើយ តែឯកឧត្តម កឹម សុខា បានអះអាងថា លោក ចន ឃេរី ច្បាស់​ជា​ដឹងពីករណីនេះ ពីព្រោះវា​ជាប់ទាក់ទង​នឹងបរិយាកាសទូទៅ​នៃការបោះ​ឆ្នោត​ដែលគ្មាន​ការគំរាម​កំហែង។

សូម​ទស្សនាឃ្លីបវីដេអូដូចខាងក្រោម៖
 

Tag:
 ចន ឃេរី
  ឯកឧត្តម កឹម សុខា
  កម្ពុជា-អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com