ជាតិ
សៀមរាប​ប្រឈម​បញ្ហា​ខ្វះ​សណ្ឋាគារ​ផ្កាយ​៤ និង​ផ្កាយ​៥
27, Jan 2016 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកកាសែត​នៅក្នុង​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​២៣​ខែមករា​ដែល​សួរថា តើ​គេ​នឹង​ដោះស្រាយ​យ៉ាងដូចម្តេច​ចំពោះ​ការដំឡើងថ្លៃ​សេវាកម្ម​ក្នុងអំឡុង​ពិធី​អង្គរ​សង្ក្រាន្ត​ខាងមុខនេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ខ្មែរ​បាន​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​កុំ​ឲ្យ​ដំ​ឡើ​ថ្លៃ​ខ្លាំងពេក​។



​ប្រសិនបើ​ដំឡើង គួរ​ដំឡើង​ក្នុង​កម្រិត​ណាមួយ​បាន​ហើយ​។ ស្របពេល​ជាមួយគ្នា លោក​រដ្ឋមន្ត្រី​ជំរុញ​ឲ្យ​ពលរដ្ឋ​ខេត្តសៀមរាប​រៀបចំផ្ទះ​សម្បែង​ត្រៀម​ទទួល​ភ្ញៀវទេសចរ​ពេល​បុណ្យចូលឆ្នាំ​ដើម្បី​បង្កើន​ប្រាក់ចំណូល​បន្ថែម​។ ម្យ៉ាងវិញទៀត បើទោះបីជា​ខេត្តសៀមរាប​មាន​ចំនួន​សណ្ឋាគារ ផ្ទះសំណាក់​ច្រើន​គួរសម​ហើយក៏​ដោយ ក៏​លោក ថោង ខុន ថា វា​មិនអាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​គំហុក​ម្តងម្កាល​បានឡើយ​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​រដ្ឋមន្ត្រី​កត់សម្គាល់ថា បញ្ហា​របស់​ខេត្តសៀមរាប​នៅពេលនេះ គឺ​កង្វះខាត​សណ្ឋាគារ​ផ្កាយ​៤ និង​ផ្កាយ​៥ ។

ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត​បន្ថែម សូម​ស្តាប់​ប្រសាសន៍​របស់លោក ថោង ខុន ៖




© រក្សាសិទ្ធិដោយ thmeythmey.com