អត្ថបទពាណិជ្ជកម្ម
​ចាប់ផ្តើម​អាជីវកម្ម​របស់​អ្នក​ក្នុង​​ផ្សារ​ទំនើប AEON MALL
27, Jan 2016 , 3:31 pm        
រូបភាព
ដោយ: ថ្មីៗ
​ដោយ​សង្កេតឃើញថា​កំណើន​នៃ​ប្រជាជន​កម្ពុជា​ដែល​ចូលចិត្ត​ដើរ​ទិញ​ឥ​វ៉ាន់​កំសាន្ត ដូច្នេះ​ផ្សារ​ទំនើប AEON Mall  បាន​បង្កើត​គម្រោង​ថ្មី​មួយ​សម្រាប់​អ្នក​ដែលមាន​ចំណាប់​អារ​ម្ម​ណ៏​ខ្លាំង​ក្នុង​ការបើក​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​ក្នុង​ផ្សារ​ទំនើប​នេះ ពីព្រោះ​តែមាន​ការតម្រូវ​ទីផ្សារ​យ៉ាងច្រើន​ពី​អ្នកធ្វើអាជីវកម្ម​ធុន​តូច និង ធុន​មធ្យម​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ។

​ក្នុងឱកាស​ដ៏​ពិសេស​នេះ​ផ្សារ​ទំនើប AEON Mall បាន​បង្កើត​នូវ​តូប​ដ៏​ស្រស់ស្អាត​តូចៗ​ហៅថា​តូប​រទេះ ឬ Wagon Shop សម្រាប់​អ្នក​ដែលមាន​បំណង​ចង់​លក់​ផលិតផល​ប្លែកៗ និង​មានតម្លៃ​សមរម្យ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ជាពិសេស​គឺ​យុវវ័យ ។ Wagon Shop មាន​លក្ខណៈពិសេស​ម្យ៉ាង​សម្រាប់​អ្នក​ដែល​ទើបតែ​ចង់​ចាប់ផ្តើម​ធ្វើការ​រកស៊ី ក្នុងតម្លៃ​មួយ​ដ៏​សមរម្យ​និង​ទទួល​បានការ​ចំណេញ​ខ្ពស់ ដោយ​ផ្សារ​ទំនើប AEON Mall ក្នុង​មួយខែៗ​មាន​មនុស្ស​ប្រមាណ ១​លាន​នាក់ ហើយ​សម្រាប់តែ​ថ្ងៃបុណ្យ​ទាន​ម្តងៗ​មាន​ដល់​ទៅ​រាប់ម៉ឺន​នាក់​ចូលមក​ទស្សនា​និង​ទិញ​ទំនិញ ។ មួយវិញទៀត​ផ្សារ​ទំនើប AEON Mall កំពុងតែ​ស្វែងរក​ដៃគូរ​អាជីវកម្ម​សម្រាប់​ការផ្គត់ផ្គង់​សម្ភារៈ​ដូចជា វត្ថុ​អនុ​ស្សារី​យ៍ និង របស់​ធ្វើ​ដោយ​ដៃ​ផ្សេងៗ​ដែល​តម្រូវ​ជាមួយនិង​យុវវ័យ និង​លើកទឹកចិត្ត​បន្ថែម​ចំពោះ​របស់​ច្នៃ​ផ្សេងៗ​ដែល​មិនទាន់​មាននៅ​ក្នុងស្រុក​។ 


Wagon Shop បាន​ដំណើរការបាន​អស់​រយៈពេល​កន្លះ​ឆ្នាំ​មកហើយ​បើ​គិត​ចាប់តាំងពី​ខែ សីហា ២០១៥ មកដល់ពេលនេះ Wagon Shop មាន​អ្នកចូលរួម​ធ្វើ​អាជីវកម្ម​ជាច្រើន ដោយ​ឃើញ​មានការ​គាំទ្រ​ដូចនេះ​ទើប​ផ្សារ​ទំនើប AEON Mall​សម្រេចចិត្ត​ធ្វើ Wagon Shop បន្ថែមទៀត​សម្រាប់​បំពេញតម្រូវការ​អា​ជីរ​ករ ។

​សម្រាប់​អ្នក​ដែល​ចង់​មក​មើល Wagon Shop ផ្ទាល់​សូម​អញ្ជើញ​មក​ផ្សារ​ទំនើប Aeon Mall ដោយ Wagon Shop មាននៅ​ជាន់​ទី ១ និង ជាន់​ទី ២ ជាច្រើន​កន្លែង​ទៀត​។ លោកអ្នក​ក៏​អាច​ទំនាក់ទំនង​មកកាន់​ក្រុមហ៊ុន 360 ads & events ដែលជា​ដៃគូ​របស់ AEON Mall តាមរយៈ​ទូរ​សព្ទ​លេខ : 069 252 715 , 095 741 301 ឬ តាមរយៈ Email : [email protected]

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com