ពីនេះ ពីនោះ
តើ​អក្សរសិល្ប៍​«​លក្ខណៈ​ប្រវត្តិសាស្ត្រ » មាន​អត្ថន័យ​បែបណា​?
30, Jan 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ដែល​រៀបរៀងឡើង​ដោយ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បានកំណត់​អត្ថន័យ​អក្សរសិល្ប៍​«​លក្ខណៈ​ប្រវត្តិសាស្ត្រ » ដូចខាងក្រោម​៖



​អក្សរសិល្ប៍​«​លក្ខណៈ​ប្រវត្តិសាស្ត្រ​» មានន័យថា ជា​លក្ខណៈ​អក្សរសិល្ប៍​មួយ​ប្រភេទ​ដែល​តាមរយៈ​នោះ អ្នកនិពន្ធ លើកយក​ដំណើររឿង​ទាក់ទង​នឹង​សម័យកាល​ខ្លះ ព្រឹត្តិការណ៍​ផ្សេងៗ​ខ្លះ​ដែលមាន​ក្នុង​ប្រវត្តិសាស្ត្រ​មកវិញ​។​

​ឧទាហរណ៍​៖ នៅក្នុង​រឿង​ទុំ​ទាវ តាម​ប្រវត្តិសាស្ត្រ រឿងនេះ​កើត​នៅ​សម័យ​លង្វែក​។ នៅក្នុង​រឿង​ភូមិ​តិរច្ឆាន តាម​ប្រវត្តិសាស្ត្រ រឿងនេះ​កើត​នៅ​សម័យ​អាណានិគម​បារាំង​។​

© រក្សាសិទ្ធិដោយ thmeythmey.com