ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម កឹម សុខា ថា​ក្នុង​សភា​សំឡេង​ភាគច្រើន​CPP ក្រៅ​សភា​សំឡេង​ភាគច្រើន cnrp
30, Jan 2016 , 4:51 pm        
រូបភាព
​ពី​«​វេទិកា​សកម្មជន​មូលដ្ឋាន​» នៅក្នុង​ភូមិ​កន្ត្រក សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា​ឥឡូវនេះ ក្នុង​សភា​សំឡេង​ភាគច្រើន​គណបក្សកាន់អំណាច ប៉ុន្តែ​ក្រៅ​សភា​សំឡេង​ភាគច្រើន​សង្គ្រោះ​ជាតិ​។



​នៅក្នុង​«​វេទិកា​សកម្មជន​មូលដ្ឋាន​» នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមករា​នេះ ប្រធាន​ស្តីពី​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ប្រាប់​ឲ្យ​សកម្មជន និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់​ជាន់ថ្នាក់ ឈប់​ឆ្លើយឆ្លង និង​ឈ្លោះ ជាមួយ​គណបក្ស​ផ្សេងទៀត ហើយ​យក​ពេលនេះ​ទៅ​រៀបចំខ្លួន​ដើម្បី​ដឹកនាំ​ប្រទេស​ដោយ​សន្តិវិធី​។

​ការត្រៀម​រៀបចំខ្លួន ដើម្បី​ដឹកនាំ​ប្រទេស​នេះ គឺ​ត្រូវ​ខ្លួន ចាប់ពី​មុនពេល​បោះឆ្នោត​ទាំង​ការបោះឆ្នោត​ឃុំ​/​សង្កាត់​ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​ថ្នាក់ជាតិ នៅ​ឆ្នាំ​២០១៨  ត្រៀមខ្លួន​សម្រាប់​ថ្ងៃ​បោះឆ្នោត និង​ត្រៀម​រៀបចំខ្លួន​ដើម្បី​ទៅ​ដឹកនាំ​ប្រទេស ក្រោយ​បាន​ជ័យជម្នះ​ក្រោយ​ថ្ងៃ​បោះឆ្នោត​។ នេះ​ជាការ​បន្ថែម​របស់ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​៕


Tag:
 កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com