កីឡាអន្តរជាតិ
អន្តរជាតិ
Terry នឹង​ចេញពី Chelsea នៅ​ចុងបញ្ចប់​រដូវ​កាល ដោយសារតែ​ក្លិប​មិន​បន្ត​កិច្ចសន្យា​
01, Feb 2016 , 2:12 pm        
រូបភាព


 John Terry ប្រធាន​ក្រុម​ក្លិប​តោ​ខៀវ Chelsea នឹង​ចាក​ចេញពី Stamford Bridge នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ​ដោយសារ​ក្លិប​មិន​បន្ត​កុងត្រា​ថ្មី​ឲ្យ​ខ្លួន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន BBC​។​

 
​ខ្សែការពារ​វ័យ ៣៥ ឆ្នាំ​រូបនេះ​បាន​ចូលរួម​ជាមួយ​តោ​ខៀវ​តាំងពី​អាយុ ១៤​ឆ្នាំ​មកម្ល៉េះ​និង​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ពាន​ជាច្រើន​ដូចជា​ពាន Premier League បួន​ដង​, FA Cup ប្រាំ​ដង និង​ពាន Champions League មួយ​លើក​ផងដែរ​។​
 
Terry  បាន​និយាយថា​៖ «​ខ្ញុំ​រីករាយ​នឹង​នៅទីនេះ​បន្តទៀត ប៉ុន្តែ​ក្លិប​មិន​បន្ត​ឲ្យ​ខ្ញុំ ដោយសារ​ក្លិប​មាន​ទិសដៅ​ផ្សេងទៀត​»​។​ ​តែ​ទោះ​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​របស់​ក្លិប Chelsea ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា Terry អាច​នឹង​មិនទាន់​ត្រូវបាន​កោះហៅ​ដើម្បី​និយាយ​ពី​កិច្ចព្រមព្រៀង​ថ្មី​ក៏​ថា​បាន​។​
 
​អតីត​ខ្សែការពារ​ជម្រើសជាតិ​អង់គ្លេស​ដែល​បង្ហាញខ្លួន​ឲ្យ​ក្រុម Chelsea​បាន ៦៩៦​ប្រកួត​នេះ សង្ឃឹ​ម​ថា​រូបគេ​នឹង​បន្ត​អាជីព​របស់ខ្លួន​ទៀត​ក្រោយ​ចាក​ចេញពី​តោ​ខៀវ ប៉ុន្តែ​មិនមែន​ជាមួយ​ក្លិប​នៅ​អង់គ្លេស​ទៀត​នោះឡើយ​៕
 
 

Tag:
 EPL
  ដោះដូរកីឡាករ
© រក្សាសិទ្ធិដោយ thmeythmey.com