ពីនេះ ពីនោះ
តើ​ពាក្យ​«​អហោសិកម្ម​» មានន័យ​ដូចម្ដេច​?
02, Feb 2016 , 1:19 pm        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​អត្ថន័យ​ពាក្យ​ថា «​អហោសិកម្ម​» ដូចខាងក្រោម​៖



​ពាក្យ​«​អហោសិកម្ម​» មាន​ថ្នាក់​ពាក្យ​(​ន​) មានន័យថា កម្ម​ដែល​គ្រាន់​តែមាន​ហើយ​ចេញ​ឲ្យ​ផល​មិនកើត គឺ​កម្ម​ដែល​រលុបរលាយ​សោះសូន្យ​ទទេ​ទៅ ព្រោះ​កម្ម​ឯទៀត​ណាមួយ​ចេញ​ឲ្យ​ផល​បំបិទផ្លូវ​ផ្ដាច់មុខ​, កម្ម​ដែល​អស់កម្លាំង​ឬ​អស់អំណាច​ឲ្យ​ផល​ពុំ​កើត​...​។ ព​. ប្រ​. ដំណើរ​អស់កម្ម​ពៀរ​នឹង​គ្នា​ឬ​អស់​សេចក្ដីស្រឡាញ​រាប់រក​គ្នា​ត្រឹម​ប៉ុណ្ណោះ លែងមាន​តទៅទៀត​៖ គេ​ហើយ​និង​ខ្ញុំ​ជា​អហោសិកម្ម​ទៅហើយ​, សូម​ឲ្យ​ជា​អហោសិកម្ម​ត្រឹមណឹង​ទៅ​ចុះ​។​

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com