ជាតិ
សម្តេច ស ខេង សរសើ​ការចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​របស់​អាជ្ញាធ​រ​កំពង់ស្ពឺ និង​ស្វាយរៀង​
03, Feb 2016 , 8:19 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ សម្តេច ស ខេង បាន​ថ្លែង​ពិធី​បូកសរុប​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក ប្រចាំ​ខែមករា ឆ្នាំ​២០១៦ នៅ​ថ្ងៃទី​១ កុម្ភៈ បញ្ជា​អាជ្ញា​ធរមាន​សមត្ថកិច្ច ទូទាំងប្រទេស​ឲ្យ​បន្ត​រឹតបន្តឹង​អនុវត្ត និង​ផ្សព្វផ្សាយ​ច្បាប់​ចរាច​ណ៍​ថ្មី​។ ចំពោះ​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ សម្តេច​បាន​ណែនាំ​អាជ្ញាធរខេត្ត​នានា យក​គំរូ​តាម​អាជ្ញាធរខេត្ត​កំពង់ស្ពឺ និង ខេត្តស្វាយរៀង ដែល​បានកំណត់​គោលដៅ​ងាយ​រងគ្រោះ​មុនពេល​ចុះ​ផ្សព្វផ្សាយ​។​



​សូម​ស្តាប់​សំឡេង​សម្តេច ស ខេង​៖



​គួរ​បញ្ជាក់ថា បើ​យោងតាម​របាយការណ៍​បូកសរុប​លទ្ធផល​អនុវត្ត​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​ថ្មី​ប្រចាំ​ខែមករា របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់ ចរាចរណ៍​ចំពោះ​កម្មករ សមត្ថកិច្ច​បាន​ជំរុញ​ការផ្សព្វផ្សាយ​អប់រំ​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក និង​បទដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ដល់​អ្នកបើក​បររថ​យន្ត​ដឹក​កម្មករ​ចំនួន ៧៦៤​នាក់ ចំនួន (៣​លើក​) ក្នុងនោះ ២​លើក ក្នុង​ខេត្តកំពង់ស្ពឺ និង​មួយ​លើក នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង បាវិត ខេត្តស្វាយរៀង​។ ការអបរំ​ផ្តោតលើ​សុវត្ថិភាព​ដឹកជញ្ជូន សីលធម៌​បើកបរ លក្ខណៈ​យានយន្ត ព្រមទាំង​បាន​ចែក​សៀវភៅ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ខិ​ត្ត​បណ្ណ​អប់រំ នានា​។

ជាងនេះទៀត សមត្ថកិច្ច​បាន​ជំរុញ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​នៅ​ខេត្តស្វាយរៀង ធ្វើ​បណ្ណ​បើកបរ​បាន​ចំនួន ១០០​ភាគរយ ហើយ​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​ចំនួន ៩០​ភាគរយ ចំណោម​រថយន្ត​ដឹក​កម្មករ​ជាង ៥០០​គ្រឿង​។ បើ​យោងតាម​របាយការណ៍​ខាងលើ បច្ចុប្បន្ន រថយន្ត​ដឹក​កម្មករ​ទូទាំងប្រទេស មាន​ចំនួន ៣៥៩១​គ្រឿង តាម​បណ្តា​រោងចក្រ​ចំនួន ៣០៧ ៕


© រក្សាសិទ្ធិដោយ thmeythmey.com