ជាតិ
សម្តេច​ ហ៊ុន សែន គ្រោង​ទៅជួប​បាតុករ​តវ៉ា​ប្រឆាំង​លោក បើមានការ​បាតុកម្មមែន
15, Feb 2016 , 8:50 am        
រូបភាព
រដ្ឋ​កាលីហ្វ័រនីញ៉ា-សហរដ្ឋអាមេរិក៖ ប្រសិន​បើ​មាន​ក្រុម​អ្នកតវ៉ា​ប្រឆាំង​រូប​លោក​នៅ ក្នុង​សហរដ្ឋអាមេរិក​មែន សម្តេច​ ហ៊ុន សែន នឹង​ចុះទៅជួប​សំណេះសំណាល​ជាមួយ​ក្រុម​អ្នកតវ៉ា​ទាំងនោះ ហើយថា​សមត្ថកិច្ចអាមេរិក​ត្រូវ​ការពារ​សុវត្ថិភាព​របស់សម្តេច។ នេះគឺជាការ​លើកឡើង​របស់ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ជាប្រធាន​គណបក្ស​កាន់អំណាច​ ទៅកាន់​អ្នកគាំទ្រ​របស់​ខ្លួន​នៅក្នុងសហរដ្ឋអាមេរិក ក្នុងក្រុង​ Rancho Mirage រដ្ឋ​ California។



ប្រធាន​បក្សកាន់អំណាច​របស់​កម្ពុជា​ថ្លែងថា​ នោះគឺជាបាតុកម្ម​អហិង្សា ហើយ​អាមេរិក​ជាប្រទេស​ប្រជាធិបតេយ្យផង។ ម្យ៉ាង​វិញទៀត សម្តេច​បញ្ជាក់ថា សម្តេច​មកសហរដ្ឋអាមេរិក ក្នុងនាមជា​ប្រមុខរដ្ឋាភិបាល​នៃ​រដ្ឋអធិបតេយ្យ​មួយ ដែល«ស្មើមុខស្មើមាត់ជាមួយ​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា»។ សម្តេច ហ៊ុន សែន ថា​លោក​មិនមែនជាកូនជឹងអាមេរិក​ឡើយ៕ 

 

Tag:
 អាមេរិក​
  អាស៊ាន​
  sunnylands
© រក្សាសិទ្ធិដោយ thmeythmey.com