កីឡាជាតិ
ជាតិ
Nike ផ្តាច់​កិច្ចសន្យា​ជាមួយ Pacquiao ដែល​មើលងាយ LGBT ថា អាក្រក់​ជាង​សត្វ​
18, Feb 2016 , 12:27 pm        
រូបភាព
ដោយ: រួបរួម
​ក្រុមហ៊ុន​ហ៊ុន​ផ្គត់ផ្គង់​សម្ភារ និង​សម្លៀកបំពាក់​កីឡា Nike បានប្រកាស​ផ្តាច់ទំនាក់ទំនង​ជាមួយ​ស្តេច​ប្រដាល់ Manny Pacquiao ដែល​បាន​និយាយ​រិៈ​គន់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នាថា «​អាក្រក់​ជាង​សត្វ​ធាតុ​»​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។



​កាលពីពេល​ថ្មីៗ​នេះ ទូរទស្សន៍ TV5 Network បាន​ផ្សាយ​ពី​ការលើកឡើង​របស់​ម្ចាស់​ជើងឯក​ពិភពលោក​៦​ប្រភេទ​ទម្ងន់ ទាក់ទ​ង​នឹង​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​។ Pacquiao អាយុ​៣៧​ឆ្នាំ ដែល​កំពុង​ប្រជែង​យក​កៅអី​ព្រឹទ្ធសភា​នៅ​ហ្វីលីពីន បាន​ចោទ​សួរថា​៖ «​តើ​អ្នក​បានឃើញ​ទំនាក់ទំនង​រវាង​សត្វ​ឈ្មោល និង​សត្វ​ឈ្មោល ឬ សត្វ​ញី និង​សត្វ​ញី ដែរ​ទេ​?»​។​

​កីឡាករ​រូបនេះ បាន​កត់សម្គាល់ថា សត្វ​មាន​ការដឹង​ច្បាស់​ពី​ភេទ​ផ្ទុយ ប៉ុន្តែ​មនុស្ស​វិញ ពិត​អាក្រក់​ជាង​សត្វ​​ទៅទៀត​។ ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ក្រុមហ៊ុន NIKE បាន​លើកឡើងថា សម្តី​របស់ Pacquiao ពិតជា​មិនអាច​ទទួលយកបាន ខណៈ​គោលការណ៍​ក្រុមហ៊ុន​គោរព​យ៉ាងខ្លាំង​លើ​សិទ្ធិ​របស់​សហគមន៍​ស្រឡាញ់​ភេទ​ដូចគ្នា LGBT​។​

​នៅមុន​ការប្រកាស​ផ្តាច់​កិច្ចសន្យា​របស់ NIKE កីឡាករ Pacquiao បាន​អះអាងថា ខ្លួន​មិនបាន​មើលងាយ​ក្រុម LGBT នោះឡើយ ប៉ុន្តែ​លោក​គ្រាន់តែ​និយាយ​ការពិត​ទៅតាម​ព្រះគម្ពីរ​តែប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណាក៏ដោយ លោក​នៅតែ​ប្រឆាំងនឹង​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​៕


Tag:
 Nike
  Pacquiao
  ប្រដាល់​
© រក្សាសិទ្ធិដោយ thmeythmey.com