ពីនេះ ពីនោះ
តើ​ពាក្យ​«​ក្រឡេចក្រឡុច​»​និង​ពាក្យ​«​ក្រលេចក្រលុច​»​មួយណា​ត្រឹមត្រូវ​?
20, Feb 2016 , 4:40 pm        
រូបភាព
ដោយ: ថ្មីៗ
​មាន​សាធារណជន​មួយចំនួន អាច​មានការ​ស្រពេចស្រពិល ជាមួយ​ការសរសេរ​ពាក្យ​ថា​«​ក្រឡេចក្រឡុច​» និង​ពាក្យ​«​ក្រលេចក្រលុច​»​ថា​មួយណា​ត្រឹមត្រូវ​។  នៅក្នុង​ការសរសេរ​ពា​ក្យ​ដែល​សរសេរ​ជាមួយ “​ឡ​” ឬ​ជា​ព្យាង្គ​តម្រួត មួយចំនួន​មិន​សរសេរ​ជាមួយ “​ល​”​ទេ​។ ហេតុនេះ​ពាក្យ​«​ក្រឡេចក្រឡុច​» គឺជា​ពាក្យ​ដែល​ត្រឹមត្រូវ តាម​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត​។​ពាក្យ​នេះ​មានន័យ​ដូចខាងក្រោម​៖


 
​ពាក្យ​«​ក្រឡេចក្រឡុច​» មាន​ថ្នាក់​ពាក្យ​ជា​(​គុ​) មានន័យថា របិញរបុញ​មិន​នឹង មិន​ប្រាកដ​៖ មនុស្ស​ក្រឡេចក្រឡុច គឺ​មនុស្ស​ខូច​របិញរបុញ​។ ដែល​មនុស្ស​ប្រភេទ​នេះ​គឺជា​ប្រភេទ​មនុស្ស​មានពុត​, មាន​កិច្ចកល​រខិញរខុញ​៕
[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
 

© រក្សាសិទ្ធិដោយ thmeythmey.com