ពីនេះ ពីនោះ
តើ​ពាក្យ​«​ឈ្នាប់​»​មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ​?
21, Feb 2016 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ខ្មែរ​ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បានកំណត់​អត្ថន័យ​ពាក្យ «​ឈ្នាប់​» ដូចខាងក្រោម​៖ 
​ឈ្នាប់ មានន័យថា ជា​ពាក្យ​ដែល​គេ​ប្រើ​សម្រាប់​ភ្ជាប់ពាក្យ​ទៅនឹង​ពាក្យ​, កន្សោមពាក្យ​ទៅនឹង​កន្សោមពាក្យ ឬ​ល្បះ​ទៅនឹង​ល្បះ​។​


 
​ពាក្យ និង​, ឬ​, ប៉ុន្តែ​, ពីព្រោះ​, ព្រោះ​, បើ​,....​ជា​ឈ្នាប់​។ ឈ្នាប់​ត្រូវបាន​គេ​ចែកជា​ពី​បែប គឺ ឈ្នាប់​ចង និង​ឈ្នាប់​ឃ្លា​។​
​ឈ្នាប់​ឃ្លា មានន័យថា ជា​ឈ្នាប់​ប្រើ​សម្រាប់​ភ្ជាប់​ល្បះ​រណប​ទៅនឹង​ល្បះ​ច្បង​។ ឧទាហរណ៍​៖ ខ្ញុំ​លើកទ័ព ពីព្រោះ​ខ្ញុំ​ឮ​ត្លុម​វាយ​ស្គរ​។ គាត់​នឹង​បង្ហើយ​កិច្ចការ​នេះ បើ​គាត់​ត្រឡប់មកវិញ​។​
​ឈ្នាប់​ចង មានន័យថា ជា​ឈ្នាប់​ប្រើ​សម្រាប់​ភ្ជាប់​ធាតុ​ពីរ​ដែលមាន​មុខងារ ដូ​ច្ន​គ្នា​ក្នុង​ល្បះ​, ល្បះ​ពីរ​ដែលមាន​ប្រភេទ​ដូចគ្នា​។ ឧទាហរណ៍ ខ្លា​និង​ស្វា បបួលគ្នា​ទៅ​ជួបនឹង​ទន្សាយ​។​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com