ពីនេះ ពីនោះ
តើ​ពាក្យ​«​សំណេះសំណាល និង សំនេះសំនាល​» មួយណា​ទើប​ជា​ពាក្យ​ត្រឹមត្រូវ​?
21, Feb 2016 , 3:20 pm        
រូបភាព
ដោយ: ថ្មីៗ
​មាន​សាធារណជន​មួយចំនួន អាច​មានការ​ស្រពេចស្រពិល ជាមួយ​ការសរសេរ​ពាក្យ​ថា​«​សំណេះសំណាល​» និង​ពាក្យ​«​សំនេះសំនាល​»​ថា​មួយណា​ត្រឹមត្រូវ​។  នៅក្នុង​ការសរសេរ​ពា​ក្យ​ដែល​សរសេរ​ជាមួយ “​ណ​” គឺ​មិនអាច​សរសេរ​ជាមួយ​“​ន​”​បាន​ទៀត​ទេ​។ ហេតុនេះ​ពាក្យ​«​សំណេះសំណាល​» គឺជា​ពាក្យ​ដែល​ត្រឹមត្រូវ តាម​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត​។ ពាក្យ​នេះ​មានន័យ​ដូចខាងក្រោម​៖


 
​ពាក្យ​«​សំណេះសំណាល​» មាន​ថ្នាក់​ពាក្យ​(​គុ​) មានន័យថា ដែល​និយាយ​រៀបរាប់​រាក់ទាក់​តាម​រឿង​តាម​ដំណើរ​៖ និយាយ​សំណេះសំណាល​, ពាក្យ​សំណេះសំណាល​(​សារាណីយកថា​)​។​
[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
 

© រក្សាសិទ្ធិដោយ thmeythmey.com