ពីនេះ ពីនោះ
សំបក​ដើម​ហើម​ធំ​ឱសថ​ព្យាបាល​ជំងឺរាក​មួល និង​ហើម​ពោះវៀន​
21, Feb 2016 , 5:20 pm        
រូបភាព
ដោយ: ថ្មីៗ
​សណ្ឋាន​រុក្ខជាតិ​៖ ដើម​ហើម​ធំ គឺជា​ឈ្មោះ​ដើមឈើ​ធំ​ម្យ៉ាង ដែលមាន​កម្ពស់​ប្រមាណ​ពី​១៥ ទៅ​៣០​ម​។ ឈើ​នេះ មាន​ដុះ​នៅក្នុង​ព្រៃស្រោង ព្រៃ​ល្បោះ នៅក្នុង​ប្រទេស​ថៃ ខ្មែរ និង​ប្រទេស​វៀតណាម​ខាង​ត្បួ​ង​។


 
​អត្ថប្រយោជន៍​រុក្ខជាតិ​នេះ​៖ ជ័រ​វា គេ​យក​ទុក​ដុត ជា​គ្រឿងក្រអូប​ថ្វាយ​ព្រះ ពេល​មាន​បុណ្យទាន​។ គ្រួ​ថ្នាំ​យក​សំបក​ដើម​ហើម​ធំ ធ្វើ​ឱសថ​ព្យាបាល​ជំងឺរាក​មួល និង​ហើម​ពោះវៀន​។ ឈើ​មាន​ពណ៌​លឿង ផុយ​ណាស់ គេ​អាច​ដុត​ធ្វើ​ធ្យូងថ្ម​បានល្អ​។​
[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]
 

© រក្សាសិទ្ធិដោយ thmeythmey.com