ជាតិ
សុខភាព
អ្នក​ភូមិ​ពាម​នាំគ្នា​ធ្វើ​តេស្តិ៍​រក​មេរោគអេដស៍ ខណៈ៤នាក់ហើយ​​ត្រូវបា​ន​រក​ឃើញ​ថាមាន​ផ្ទុក​
22, Feb 2016 , 12:33 pm        
រូបភាព
ដោយ:
អ្នក​ភូមិ​ប្រមាណ​២៧៩នាក់​នៅភូមិពាម ឃុំ​សំបួរមាស ស្រុក​មុខកំពូល​ ខេត្តកណ្តាល បាន​នាំគ្នា​ទៅផ្ទះមេភូមិ​ ដើម្បី​​ធ្វើ​តេស្តិ៍​រក​មេរោគអេដស៍​នាព្រឹក​ថ្ងៃចន្ទ ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ថា អ្នក​ភូមិ១៤នាក់ហើយ​ ដែល​ត្រូវ​បាន​រកឃើញ​ថាឆ្លងមេរោគអេដស៍​។



លោក លី ពេញស៊ុន ប្រធាន​មជ្ឈមណ្ឌល​ជាតិប្រយុទ្ធ​នឹងជំងឺអេដស៍ សើ​ស្បែក និងកាមរោគ បាន​បញ្ជាក់ឲ្យ​ដឹង​ថា អ្នក​ភូមិ​ ៤ នាក់​ហើយក្នុងចំណោមអ្នក​ចូល​ធ្វើ​តេស្តិ៍ឈាម​ជាង២០០នាក់ ដែល​ត្រូវ​បាន​រក​ឃើញ ថាឆ្លងមេរោគ​ដ៏​កាចសាហាវនេះ ប៉ុន្តែ​លោក​មិន​បានអះអាងថា ពួក​គាត់​ស្ថិតក្នុងចំណោម​មនុស្ស​១៤នាក់កន្លងមកនោះ​ឡើយ។

 លោក​បានអះអាងថា ក្នុងចំណោម​អ្នកភូមិ​១៤នាក់​ដែល​ផ្ទុកមេរោគអេដស៍​កន្លងមក ភាគ​ច្រើន​គឺជាអ្នក​ដែល​បាន​ឆ្លងយូរណាស់មកហើយ ចំណែក​មនុស្ស​ ៤ នាក់​ផ្សេងទៀត ដែល​រក​ឃើញ​សញ្ញាវិជ្ជមាន​នៅ​ថ្ងៃនេះ លោកមិនទាន់ហ៊ានសន្និដ្ឋាន​អ្វីឡើយ ប៉ុន្តែ​លោក​ជឿថា វាមិន​ដូចករណីនៅភូមិ​រកា ខេត្ត​បាត់ដំបងនោះឡើយ៕






Tag:
 ភូមិពាម
  អេសដ៍
© រក្សាសិទ្ធិដោយ thmeythmey.com