ពីនេះ ពីនោះ
តើ​ការ​ងូតទឹក​បែបណា​ដែល​អាចធ្វើ​ឲ្យ​អ្នកស្លាប់​?
22, Feb 2016 , 4:43 pm        
រូបភាព
ដោយ: ថ្មីៗ
 
​នៅ​កោះ​តៃវ៉ាន់​មាន​បុរស​ម្នាក់​ដែលមាន​អាយុ​៥៣​ឆ្នាំ​បាន​ស្លាប់​ដោយសារតែ​ក្រោយពេល​ងូតទឹក​រួច នៅថ្ងៃនោះ​ក្រោយ​ពេលដែល​គាត់​ចេញពី​ធ្វើការ​ភ្លាម ដោយសារតែ​អាកាសធាតុ​ក្តៅ​ពេក គាត់​បាន​យក​ទឹក​ត្រជាក់​មួយ​ធុង​ជះ​ពី​ក្បាល​ដល់​ចុងជើង ស្រាប់តែ​យប់​ឡើង​បេះដូង​គាត់​ក៏​មិន​ស្រួល​ភ្លាម ហើយ​កាន់តែ​ឈឺ​ទៅៗ ដូចនេះ​គ្រួសារ​គាត់​ក៏បាន​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ជា​អកុសល់​គឺ​មិនអាច​សង្គ្រោះ​បានឡើយ​។ ដូចនេះ​តើ​ក្នុងស្ថានភាព​ណា​ដែល​អ្នក​មិនអាច​ងូតទឹក​បាន​នោះ​?


 
​ឈាម​ទាប​ពេក​
​នៅពេលដែល​ឈាម​អ្នក​ស្រាប់តែ​ចុះ​ទាប​ពេក អ្នក​មិនត្រូវ​ងូតទឹក​នោះទេ ព្រោះ​នៅពេលដែល​រាងកាយ​អ្នក​ប៉ះ​នឹង​ទឹក​ដែលមាន​សីតុណ្ហភាព​ខ្ពស់ សរសៃឈាម​អ្នកនឹង​រីក​ធំ ជា​ហេតុដែល​អាចធ្វើ​ឲ្យ​ឈាម​មិនអាច​ផ្គត់ផ្គង់​ខួរក្បាល​បាន​គ្រប់គ្រាន់​។​
 
​នារី​ដែលមាន​សុខភាព​ខ្សោយ​
​នៅពេលដែល​អ្នកមាន​សុខភាព​ខ្សោយ អ្នក​មិនអាច​ប្រើ​ទឹក​ត្រជាក់​ដើម្បី​ងូត​ឡើយ ព្រោះ​ប្រព​ន្ធ័​ការពារ​រាងកាយ​អ្នកខ្សោយ ដូចនេះ​ក្រោយ​ពេលដែល​រាងកាយ​ប៉ះ​ត្រូវ​ទឹក​ត្រជាក់ វា​ងាយ​នឹង​អាចធ្វើ​ឲ្យ​អ្នក​ផ្តាសាយ ឬ​ក្តៅខ្លួន​ជាដើម​។​
 
​ក្រោយពេល​ផឹកស្រា​រួច​
​ក្រោយ​ពេលដែល​អ្នក​ផឹកស្រា​ហើយ​ភ្លាម អ្នក​មិនត្រូវ​ទៅ​ងូតទឹក​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នកមាន​អាកា​រៈ​វិលមុខ គ្មាន​កម្លាំង​ក្នុង​ខ្លួន បើ​ធ្ងន់ធ្ងរ​ជាតិ​ស្ករ​អ្នក​អាច​នឹង​ចុះ​ទាប​ទៀតផង​។​
 
​ហាត់ប្រាណ​រួច​
​នៅពេលដែល​អ្នក​ហាត់ប្រាណ​រួច ឬ​ក្រោយពេល​ប្រើ​ខួរក្បាល​ច្រើន អ្នក​មិនត្រូវ​ទៅ​ងូតទឹក​ភ្លាម​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​បេះដូង​អ្នក ឈាម​មិនអាច​ផ្គត់ផ្គង់​ដល់​ខួរក្បាល ឬ​អាច​សន្លប់​បាន ដូចនេះ​អ្នក​គួរតែ​សម្រាក​សិន ទើប​ទៅ​ងូតទឹក​ក្រោយ​។​
 
​ក្តៅខ្លួន​
​នៅពេលដែល​សីតុណ្ហភាព​ក្នុង​ខ្លួន​អ្នក​ឡើងដល់​៣៨​អង្សា​សេ នោះ​មានន័យថា​រាងកាយ​អ្នក​កំពុងតែ​ចុះខ្សោយ​ហើយ ដូចនេះ​បើ​អ្នក​នៅតែ​ទៅ​ងូតទឹក វា​អាច​នឹងមាន​គ្រោះថ្នាក់​ខ្លាំងណាស់​។​
 
​ក្រោយ​ពេលបាយ​រួច​
​នៅក្រោយ​ពេលដែល​អ្នក​ប​រិ​ភោគ​បាយ​ហើយ​រួច​ភ្លាម អ្នក​មិនត្រូវ​ទៅ​ងូតទឹក​ភ្លាម​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​ពិបាក​រំលាយ​អាហារ ដោយសារតែ​ឈាម​ក្នុង​រាងកាយ​អ្នកដើរ​មិន​ស្រួល​៕
 
 ​ត្រួតពិនិត្យ​ដោយ​www.health.com.kh​

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com