ពីនេះ ពីនោះ
តើ​ពាក្យ​«​ន័យ និង ន័យ​កម្ម​» មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ ?
23, Feb 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ

​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ខ្មែរ ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​ន័យ និង​ន័យ​កម្ម​» ដូចខាងក្រោម​៖



​ន័យ មានន័យថា ន័យរ​បស់ពាក្យ​ណាមួយ​ជា​អ្វីដែល​ពាក្យ​នោះ​ស្ដែងឡើង​។ ន័យ ប្លែក​ពី ន័យ​កម្ម ត្រង់​ថា ន័យ ឥតមាន​អរូបី​ភាពខ្លាំង​ដូច​ន័យ​កម្ម​ទេ ពីព្រោះ ន័យ ឋិត​នៅក្នុង​ប្រព័ន្ធ​ទម្លាប់​វាចា​(​ទម្លាប់​នៃ​ការប្រើប្រាស់​ភាសា​)​។ ន័យ ក៏​មិន​អាចមាន​រង្វង់​ធំធេង​ដូច​ន័យ​កម្ម​ដែរ ពីព្រោះ​វា​លំឱន​ទៅតាម​បរិបទ​។ តាម​ធម្មតា វចនានុក្រម​ឲ្យ​ត្រឹមតែ​ន័យចំរ​បស់ពាក្យ​ដែល​គេ​ហៅថា អត្ថានុរូប​។ រីឯ​ន័យធៀប​គេ​ត្រូវ​បញ្ជាក់បន្ថែម​តាម​លំ​ហៅថា អត្ថបដិរូប​។

​ន័យ​កម្ម មានន័យថា ជា​បញ្ញត្តិ​ដែលមាន​វិសាលភាព​គ្រប់​ដណ្ដប់​លើ​ន័យ​ទាំងឡាយ​របស់​ឯក​តា​ភាសា​មួយ​។ ន័យ​កម្ម​ជា​ផល​វិភាគ​នៃ​ភាសាវិទ្យា​។ សព្វថ្ងៃ មិនទាន់មាន​វចនានុក្រម​ណា​បាន​ស្វែងរក​ជាទូទៅ​នូវ​ន័យ​កម្ម​បែបនេះ​នៅឡើយ​។​


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com