ពីនេះ ពីនោះ
ខុង ជឺ​៖ សម្ដី​មាស​អំពី​សីលធម៌ និង​មាគ៌ា​ធ្វើ​ឲ្យ​ជីវិត​មានតម្លៃ​គួរ​ប្រតិបត្តិ​តាម​
23, Feb 2016 , 8:36 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការរស់នៅ​ប្រកបដោយ​សីលធម៌ គឺជា​តម្លៃ​កាត់ថ្លៃ​មិនបាន​របស់​មនុស្ស​។ មនុស្ស​ម្នាក់​មានតម្លៃ​ខ្ពស់​ឬ​ទាប​គឺ​វា​អាស្រ័យទៅលើ​ការប្រតិបត្តិ​សីលធម៌​ជីវិត​។ ទោះបី​មនុស្សម្នា​ក់មាន​ទ្រព្យសម្បត្តិ​ច្រើនសន្ធឹក​សន្ធាប់ មាន​តួនាទី មាន​តំណែង ខ្ពង់ខ្ពស់​យ៉ាងណា តែ​បើជា​មនុស្ស​គ្មាន​សីលធម៌​នោះទេ អ្វី​ទាំងនោះ​ក៏​លែងមាន​តម្លៃ​នោះដែរ​។ លោក ខុង ជឺ បាន​លើកឡើងថា​៖



ទី​១/. អំពើ​ណាមួយ​ដែល​អ្នក​ពុំ​ចង់ ឱ្យគេ​ធ្វើ​មកលើ​រូបអ្នក ចូរ​អ្នក​កុំ​ធ្វើអំពើ​នោះ​ទៅលើ​អ្នកដទៃ​។​

ទី​២/. អំពើ​អ្វីមួយ​ដែល​អ្នក​ស្រឡាញ់​ចង់បាន​ឱ្យគេ​ធ្វើ​មកលើ​រូបអ្នក ចូល​អ្នកធ្វើ​អំពើ​នោះ​ទៅ​អ្នកដទៃ​ជាមុនសិន​។​

​ទី​៣/. អ្វីដែល​អ្នក​មិន​សប្បាយចិត្ត ចំពោះ​អ្នកធំ​ធ្វើ​មកលើ​រូបអ្នក ចូរ​អ្នក​កុំ​យក​វា​ទៅ​អនុវត្តន៍​លើ​មនុស្ស​នៅក្រោម​បង្គាប់​របស់​អ្នក​។​

ទី​៤/. អ្វីដែល​អ្នកតូច​ធ្វើឱ្យ​អ្នក​មិន​សប្បាយចិត្ត ចូល​កុំ​យកទៅ​អនុវត្តន៍​ចំពោះ​អ្នកធំ​។​

​ទី​៥/. បើ​មនុស្ស​ដើរ​ក្រោយ​វា​ធ្វើឱ្យ​អ្នក​ខឹង ចូល​អ្នក​កុំ​យក​អំពើ​របស់​វា​ទៅធ្វើ​ចំពោះ​មនុស្ស​ដែល​ដើរ​ខាងមុខ​អ្នក​។​

ទី​៦/. បើ​មនុស្ស​ដើរ​ស្ដាំ​អ្នក វា​ធ្វើឱ្យ​អ្នក​ខឹង ចូល​អ្នក​កុំ​យក​អំពើ​របស់​វា​ទៅធ្វើ​ចំពោះ​មនុ​ស្សណា​ដែល​ដើរ​ខាងឆ្វេង​អ្នក​ឱ្យសោះ​។​

​ទី​៧/. បើ​ចង់ឱ្យ​កូន​អ្នក​គោរព​អ្នក អ្នក​ត្រូវគោរព​ឪពុកម្តាយ​អ្នក​ជាមុនសិន​។​

​ទី​៨/. ទស្សនវិទូ​តែង​កំចាត់​បង់​នូវ​ការសង្ស័យ​ទាំងពួង​។ បណ្ឌិត​តែង​ទាត់ចោល នូវ​កង្វល់​ទាំងឡាយ ។  ឯ​ចំណែក​អ្នកក្លាហាន តែង​ជម្រុះ​នូវ​ការភ័យខ្លាច​ឱ្យ​អស់ពី​ក្នុង​ខ្លួន​។

​ទី​៩/. សន្តិភាព​និង​សណ្ដាប់ធ្នាប់ ត្រូវមាន​ទំនាក់​ទ​នង​ទៅ​និង​មនុស្ស​ប្រាំ​ប្រ​ភេ​ទៈ អ្នកគ្រប់គ្រង​និង​អ្នក​ឋិត​នៅក្រោម​ការគ្រប់គ្រង​, ឪពុកម្ដាយ​និង​កូន​, ប្ដី​និង​ប្រពន្ធ​, បង​និង​ប្អូន​, និង​មិត្ត​ភ័​ក្កិ​និង​មិត្ត​ភ័​ក្កិ​។​

ទី​១០/. អ្នកដឹកនាំ​ដូចជា​ខ្យល់ រីឯ​ប្រជាពលរដ្ឋ​ដូចជា​ស្មៅ បើ​ខ្យល់​បក់​ខ្លាំង​ស្មៅ​មិនអាច​បាក់​បាន​ដោយ​គ្រាន់តែ​ទន់ទាប​រួច​ងើប​ឡើងវិញ កុំ​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ទទួលយក​អ្វីៗ​ដោយ​ឆាប់រហ័ស​ពេក កុំ​សម្លឹងមើល​តែ​ផលប្រយោជន៍ តូចតាច​៕

​ដកស្រង់​សង្ខេប​ពី​សៀវភៅ​៖ (​ផ្ដើម​វិទ្យាសាស្ត្រ​នយោបាយ​, បណ្ឌិត អ៊ុំ ប៉ុ​ម​)


© រក្សាសិទ្ធិដោយ thmeythmey.com