ពីនេះ ពីនោះ
តើ​ពាក្យ​« ប្រឡិមប្រឡុំ​»​និង​ពាក្យ​«​ប្រលិមប្រលុំ​»​មួយណា​ត្រឹមត្រូវ​?
23, Feb 2016 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សាធារណជន​មួយចំនួន អាច​មានការ​ស្រពេចស្រពិល ជាមួយ​ការសរសេរ​ពាក្យ​ថា​«​ប្រឡិមប្រឡុំ​» និង​ពាក្យ​«​ប្រលិមប្រលុំ​»​ថា​មួយណា​ត្រឹមត្រូវ​។  វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ នោះ​គឺ​ពាក្យ «​ប្រឡិមប្រឡុំ​»​។ ពាក្យ​នេះ​មានន័យ​ដូចខាងក្រោម​៖



​ពាក្យ​«​ប្រឡិមប្រឡុំ​» មាន​ថ្នាក់​ពាក្យ​ជា​(​កិ​.​វិ​) មានន័យថា ដែល​បន្លែបន្លំ​, ដែល​លំៗ​, ច្បោលៗ​៖ ធ្វើការ​ប្រឡិមប្រឡុំ​។

​សាធារណជន គួរ​កត់សម្គាល់ថា នៅក្នុង​ការសរសេរ​ពា​ក្យ​ដែល​សរសេរ​ជាមួយ “​ឡ​” ឬ​ជា​ព្យាង្គ​តម្រួត មួយចំនួន​គឺ​មិន​សរសេរ​ជាមួយ “​ល​” ទេ​។

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com