ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោកស្រី មូរ សុខ​ហួ ជាប់​ថែទាំ​ស្វាមី​ដែល​សម្រាក​ព្យាបាល​ជំងឺមហារីក​ក្រពះ​នៅ​អាមេរិក​
24, Feb 2016 , 3:19 pm        
រូបភាព
លោកស្រី មូរ សុខហួ និងកូនស្រី២នាក់ នៅពេល​មើល​ថែទាំស្វាមី។ រូបថត ហ្វេសប៊ុក Mu Sochua
លោកស្រី មូរ សុខហួ និងកូនស្រី២នាក់ នៅពេល​មើល​ថែទាំស្វាមី។ រូបថត ហ្វេសប៊ុក Mu Sochua
ដោយ: ថ្មីៗ
​លោកស្រី មូរ សុខ​ហួ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង បាន​ផ្ញើ​សារ​សុំទោស​ពលរដ្ឋ​ចំពោះ​អវត្តមាន​ចុះសួរសុខទុក្ខ​នៅតាម​មូលដ្ឋាន ដោយសារតែ​លោកស្រី​មានធុរៈ​មើលថែ​ស្វាមី​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺមហារីក​ក្រពះ​នៅ​សហរដ្ឋអាមេរិក​។​



​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន (Mu Sochua) កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ កន្លងមក លោកស្រី មូរ សុខ​ហួ បានសរសេរថា​៖ «​ខ្ញុំ​សូមទោស​ចំពោះ​បងប្អូន ដោយ​មួយរយៈ​កន្លងទៅនេះ ខ្ញុំ​ពុំបាន​ចុះ​ជួប​សួរសុខទុក្ខ​បងប្អូន​នៅតាម​មូលដ្ឋាន ដោយសារតែ​ខ្ញុំ មាន ធុ​រ​:​ចាំបាច់​ត្រូវតែ​មើលថែ​ស្វាមី​របស់ខ្ញុំ​ដែល​កំពុង សម្រាក​ព្យាបាល​ជំងឺមហារីក​ក្រពះ​នៅ​សហរដ្ឋអាមេរិក​»​។​

​អ្នកនយោបាយ​ស្ត្រី​ដ៏​មាន​ល្បីល្បាញ​រូបនេះ បាន​អះអាងថា លោកស្រី​នឹង​វិល​មកកាន់​ស្រុក​ខ្មែរ​វិញ​នាពេលខាងមុខ​ដើម្បី​បន្ត​បម្រើ​ប្រទេសជាតិ​។ ឆ្លើយតប​នឹង​សារ​លើកទឹកចិត្ត​ជាច្រើន​នោះ លោកស្រី មូរ សុខ​ហួ បានសរសេរថា​៖ «​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​នូវ​សន្តាន​ចិត្ត​របស់​បងប្អូន​ដែល​បាន​ជូនពរ​ស្វាមី​របស់ខ្ញុំ ទឹកចិត្ត​របស់គាត់​នៅតែ​រឹងមាំ​ជានិច្ច ពីព្រោះ​គាត់​ចង់​វិលត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​ណាស់ នៅ​ជីវិតចុងក្រោយ​របស់គាត់ ដោយសារតែ​គាត់​ស្រឡាញ់ និង​ចូលចិត្ត​ស្រុក​ខ្មែរ យើង​ណាស់​»​។​

​លោកស្រី មូរ សុខ​ហួរ បាន​រៀបការ​ជាមួយ​លោក Scott Leiper ជនជាតិ​អាមេរិក កាលពី​ឆ្នាំ​១៩៨៤ ខណៈ​ពួកគាត់​ធ្វើការ​ជាមួយគ្នា​នៅ​ជំរុំ​ជនភៀសខ្លួន​នៅ​ជាយដែន​ខ្មែរ​-​ថៃ​។ គូ​ស្វាមី​-​ភរិយា​នេះ មានកូន​ស្រី​បីនាក់ ដែលមាន​ឈ្មោះ Thida Leiper, Devi Leiper និង Malika Leiper៕


Tag:
 លោកស្រី មូរ សុខ​ហួ
© រក្សាសិទ្ធិដោយ thmeythmey.com