កីឡាជាតិ
ជាតិ
ពានរង្វាន់​សម្តេច ហ៊ុន សែន ម្សិលមិញ ម្ចាស់ផ្ទះ​ភាគច្រើន​ចាញ់​ក្រុម​ភ្ញៀវ​
25, Feb 2016 , 11:39 am        
រូបភាព
ក្រុម​ខេត្ត​សៀមរាប។ រូបថត ហ្វេសប៊ុក ក្លឹបបាល់ទាត់គីរីដងរែក-ខេត្តសៀមរាប
ក្រុម​ខេត្ត​សៀមរាប។ រូបថត ហ្វេសប៊ុក ក្លឹបបាល់ទាត់គីរីដងរែក-ខេត្តសៀមរាប
ដោយ:
 
​ការប្រកួត​ជម្រុះ​បឋម​សប្តាហ៍​ទី​២ នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៦ ដែល​ធ្វើ​នៅ កីឡដ្ឋាន​តាម​បណ្តា​ខេត្ត​ផ្សេងគ្នាៗ កាលពី​ម្សិលមិញ ក្នុងចំណោម​ការប្រកួត​ចំនួន​៧​គូ ភាគច្រើន​ក្រុម​ម្ចាស់ផ្ទះ​រង​ការ​លត់​ពី​ក្រុម​ភ្ញៀវ​។​

 
​នា​ការប្រកួត​ជម្រុះ​បឋម​ពានរង្វាន់​សម្តេច ហ៊ុន សែន កាលពី​ម្សិលមិញ ក្នុងការ​ប្រកួត​ចំនួន​៧​គូ ក្រុម​ម្ចាស់​ភាគច្រើន​ត្រូវបាន​បំបាក់​ដោយ​ក្រុម​ភ្ញៀវ​យ៉ាង​អាម៉ាស់​ដូចជា ក្រុម​ខេត្តព្រះវិហារ ខេត្ត​ត្បូងឃ្មុំ ក្រុម​អ​.​ហ​កំពង់ធំ ក្រុម​ខេត្ត​ប៉ៃលិន និង​ខេត្តក្រចេះ​។ 
 
​ក្រុម​ម្ចាស់ផ្ទះ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ក្រុម​ខេត្តស្វាយរៀង​បំបាក់​ក្នុង​លទ្ធផល ៣-២ ខណៈ​ក្រុម​ខេត្ត​ឧ​ត្ត​រ​មានជ័យ លុត​ក្រុម​ម​ម្ចាស់ផ្ទះ​ខេត្តព្រះវិហារ យ៉ាង​អាម៉ាស់​ក្នុង​លទ្ធផល ៣-០ ចំណែក​ក្រុម​ខេត្តសៀមរាប បាក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​អ​.​ហ​កំពង់ធំ ១-០ និង​ក្រុម​ម្ចាស់ផ្ទះ​ខេត្ត​ប៉ៃលិន ត្រូវបាន​បំបាក់​ដោយ​ក្រុម​ខេត្តកំពង់ឆ្នាំង ២-១ ចំណែក​ក្រុម​ម្ចាស់ផ្ទះ​ខេត្តក្រចេះ ចាញ់​ក្រុម​ខេត្តស្ទឹងត្រែង ៥-៣ ដោយ​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី ក្រោយពី​រក្សា​លទ្ធផល ២-២ ។​
 
​ដោយឡែក ក្រុមយុវជន​បឹងកេត​កំពង់ចាម ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ខេត្តព្រៃវែង ៤-៣ ខណៈ​ក្រុម​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ដែល​បាន​លុត​ក្រុម​ខេត្តកំពត ៥-១ នៅលើ​ទឹកដី​របស់ខ្លួន​កាលពី​សប្តាហ៍​ទី​១  ត្រូវបាន​ក្រុម​ខេត្តកំពត លុត​យ៉ាង​ចាស់ដៃ ៣-០ នា​កីឡដ្ឋាន​ខេត្តកំពត​នៃ​សប្តាហ៍​ទី​២​វិញ​។ 
 លទ្ធផល​ការប្រកួត​កាលពី​ម្សិលមិញ​៖
​ពូ​ល B៖ 
-​ខេត្ត​ត្បូងឃ្មុំ​ ​២-៣​ ​ខេត្តស្វាយរៀង នា​កីឡដ្ឋាន​ត្បូងឃ្មុំ​
-​ខេត្តព្រៃវែង​ ​៤-៣​ ​យុវជន​បឹងកេត​កំពង់ចាម នា​កីឡដ្ឋាន​ព្រៃវែង         
​ពូ​ល C៖
-​ខេត្តព្រះវិហារ ​០-៣​ ​ខេត្ត​ឧ​ត្ត​រ​មានជ័យ នា​កីឡដ្ឋាន​ខេត្តព្រះវិហារ​
-​អ​.​ហ ខេត្តកំពង់ធំ ០-១ ​ខេត្តសៀមរាប នា​កីឡដ្ឋាន ខេត្តកំពង់ធំ​
​ពូ​ល D៖ 
-​ខេត្ត​ប៉ៃលិន​ ​១-២​ ​ខេត្តកំពង់ឆ្នាំង នា​ពហុ​កីឡដ្ឋាន​ខេត្ត​ប៉ៃលិន​
​ពូ​ល E៖
-​ខេត្តកំពត​ ​៣-០​ ​កំពង់ផែ​ស្វ័យ​ត​ព្រះសីហនុ នា​កីឡដ្ឋាន​ខេត្តកំពត​
​ពូ​ល F៖
-​ខេត្តក្រចេះ​ ​៣-៥​ ​ស្ទឹងត្រែង នា​កីឡដ្ឋាន​ខេត្តក្រចេះ​
 

Tag:
 បាល់ទាត់​
  Hun Sen Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com