ពីនេះ ពីនោះ
តើ​ពាក្យ​«​សព្វនាម​បុ​រិ​សៈ និង សព្វនាម​មិន​ច្បាស់​»​មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ ?
27, Feb 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ខ្មែរ ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​សព្វនាម​បុរិ​សៈ និង សព្វនាម​មិន​ច្បាស់​» ដូចខាងក្រោម​៖


 
​សព្វនាម​បុ​រិ​សៈ មានន័យថា ជា​សព្វនាម​ដែល​តំណាង​បុ​រិ​ស​ទាំងបី​។ នៅក្នុង​ភាសា​ខ្មែរ សព្វនាម​បុ​រិ​សៈមាន​៖ បុ​រិ​សៈ​ទី​១(​ខ្ញុំ អញ យើង​...), បុ​រិ​សៈ​ទី​២( ឯង អ្នក​...), បុ​រិ​សៈ​ទី​៣(​វា គាត់ នាង​...)​។​
 
​សព្វនាម​មិន​ច្បាស់ មានន័យថា ជា​សព្វនាម​ដែល​គេ​ប្រើ​ជំនួស​នាម​ឬ​កន្សោម​នាម ដែល​ស្ថិតនៅក្នុង​លក្ខណៈ​ទូទៅ ដោយ​មិន​បញ្ជាក់ ច្បាស់​ចំពោះ​នាម​ឬ​កន្សោម​នាម​ណាមួយ​ឡើយ​។ ពាក្យ នរណាម្នាក់ អ្នក​រាល់គ្នា នរណា​មួយ ...​ជា​សព្វនាម​មិន​ច្បាស់​។ ឧទាហរណ៍​៖ អ្នក​រាល់គ្នា​ត្រូវ​ទៅ​ឡើង​ឡាន​នៅ​ម៉ោង​៦​ព្រឹក​។ នរណាម្នាក់​ស្ម័គ្រចិត្ត​ចូលរួម​សន្និសីទ​អាស៊ាន​។​

© រក្សាសិទ្ធិដោយ thmeythmey.com