សុខភាព៖ ប្រើ​ខ្ងី​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
សុខភាព៖ ប្រើ​ខ្ងី​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​
04, Apr 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខ្ញី​ត្រូវបានគេទទួលស្គាល់​ថា វា​អាចមាន​ប្រសិទ្ធភាព​ជាពិសេស ក្នុងការ​ដោះស្រាយ​នូវ​បញ្ហា នៃ ប្រព័ន្ធ​រំលាយ​អាហារ ដែលមាន​ដូចជា​៖  អាកា​រៈ​ចាញ់កូន របស់​ស្ត្រី​មាន​ផ្ទៃពោះ​, ការបាត់បង់​លំនឹង​រាង កាយ​, ការ​ក្អួតចង្អោរ​, ការពុល​អាហារ​, រាគ​, ហើមពោះ​,​ការមិន​រំលាយ​អាហារ និង ការ​ក្អួត​។​

 
​វា​ក៏​អាចធ្វើ​ការព្យាបាល​បាន​នូវ អាកា​រៈ​ឈឺក្បាល​ប្រកាំង ដោយសារតែ​ទាំង​សកម្មភាព ពោះវៀន និង ការ​សម្រាល​អារម្មណ៍​ផ្នែក​ប្រព័ន្ធ​ប្រសាទ ត្រូវបាន​លើកស្ទួយ តាមរយៈ​ការប្រើ​ឱសថ​បុរាណ​នេះ ។ ខ្ញី អាចជួយ ជម្រុញ​ដល់​ចរន្តឈាម​រត់ និង ដំណើរ​នៃ​ការ​បែកញើស ។ វា​ក៏បាន​ជួយ​ផងដែរ​ដល់​ការផ្គត់ផ្គង់ សារជាតិ​បំប៉ន និង វា​ជា​សារធាតុ​ព្យាបាល​មួយ នៅក្នុង​ឈាម ហើយ​វា​ក៏បាន​ជួយ​យកចេញ​នូវ កាកសំណល់​នៃ​ជាតិពុល តាមរយៈ​ការ​បែកញើស​នេះ​ផងដែរ​។​
 
​ដើម្បី​ជៀសវាង​នូវ​បញ្ហា នៃ​ការបាត់បង់​លំនឹង​ផ្នែក​រាងកាយ និង ការ​ក្អួត អ្នក​អាច​ទទួលទាន​ខ្ញី​ស្រស់ នៅ​ថ្ងៃ​ណាមួយ មុនពេល​ដែល​អ្នក​ត្រូវ​ធ្វើដំណើរ​តាម យន្តហោះ​, ឡាន ឬ កា​ប៉ាល់ ឬ ក៏​អ្នក​អាច​ទទួល ទាន​វា​ផងដែរ ក្នុងអំឡុង​ពេលដែល​អ្ន​ក​កំពុងធ្វើដំណើរ​នោះ ។​អ្នក​អាច​ប្រើ​ខ្ញី​បាន ដោយ​ឆៅ ឬ ក៏​ចំអិន​វា ទាំងមូល ឬ ក៏​ជា​ម្ស៉ៅ ។​
 
•​អ្នក​អាច​ងូតទឹក ក្នុង​អាង​ដែលមាន​ត្រាំ​ជំនិត​ខ្ញី​ដែល​ជិត​ស្តើងៗ ដែល​វិធី​នេះ អាចជួយ​កាត់បន្ថយ នូវ​អាកា​រៈ​តឹង​ណែន និង ការឈឺចាប់​សាច់ដុំ​បាន​។​
•​អ្នក​អាច​ហាន់​ខ្ញី​ស្រស់ ជា​ជំនិត​ស្តើងៗ រួច ដាក់​វា​ចូលទៅក្នុង​ទឹកតែ​ក្តៅៗ ដោយ​ប្រើ​វាពី ៥ ទៅ ៦​ជំនិត ។​
•​អ្នក​អាច​ទំពារ​នូវ​ជំនិត ខ្ញី​ស្រស់ៗ ទាំងនេះ ។​
•​អ្នក​អាចយ​កវា​ទៅ​ប្រឡាក់​ជាមួយ​សាច់ ឬ បន្ថែម​នូវ​ខ្ញី​ស្រស់ៗ នេះ​ទៅក្នុង​អាហារ​របស់​អ្នក ៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com