ពីនេះ ពីនោះ
ច្រេស​ជា​ប្រភេទ​ឈើប្រណិត និង​ជា​ឱសថ​ព្យាបាល​រាគ​មួល​, ឫសដូងបាត​, និង​ជំងឺ​កើត​ឃ្លង់​
27, Feb 2016 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​សណ្ឋាន​រុក្ខជាតិ​៖ ច្រេស គឺជា​រុក្ខជាតិ​មួយ​ប្រភេទ ដែល​ដើម​របស់​វា​មាន​កម្ពស់​ចាប់ពី ៨​ទៅ​១៥​ម ដុះ​ក្នុង​ព្រៃធំ ជ្រុះ​ស្លឹក​លើដី​រាប​នៃ​ទ្វីបអាស៊ី និង​អាហ្វ្រិក ក្ដៅ ឬ​ក្ដៅ​មធ្យម​។​


 
​អត្ថប្រយោជន៍​រុក្ខជាតិ​៖ ដើម​ច្រេស​នេះ គេ​និយម​ដាំ​វា​នៅ​ជិត​ភូមិ ឬ​តាម​មាត់​ផ្លូវ​ដើរ ដើម្បី​យក​ម្លប់​ជ្រក​។ ឈើ​ច្រេស នេះ​ផងដែរ​គឺជា​ប្រភេទ​ឈើ​ដែលមាន​តម្លៃ​ខ្លាំងណាស់ ជាពិសេស​វា​គឺជា​ឈើប្រណិត​សម្រាប់ធ្វើ​តុ ទូ លម្អ​ក្នុង​គេហដ្ឋាន​។ ផ្កា​ច្រេស គេ​ប្រើ​ជា​ថ្នាំ​ត្រជាក់ សម្រាប់​ព្យាបាល​ជំងឺ​កើត​បូស​។ ចំណែក​សំបក​របស់​វា​មាន​ជាតិ​ចត់ គេ​ប្រើ​ជា​ឱសថ​រំងាប់រោគ​រាគ​មួល និង​ឫសដូងបាត​។ រីឯ គ្រាប់​របស់​វា​គេ​ចម្រាញ់យកប្រេង ដើម្បី​ធ្វើជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​កើត​ឃ្លង់​។​
 
[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]
 

© រក្សាសិទ្ធិដោយ thmeythmey.com