ពីនេះ ពីនោះ
តើ​ពាក្យ​ថា​«​អង្គរ​» មាន​ប្រភព​មកពីណា​?
27, Feb 2016 , 3:19 pm        
រូបភាព
ដោយ:
 
 
​ភ្នំពេញ​៖ លោក​សាស្ត្រ​ចា​រ្យ ថាច់ ត្វា​ន់ បាន​ពន្យល់ថា ពាក្យ​ថា​«​អង្គរ​» គឺ​មិនមែនជា​ពាក្យ​ដែល​ខ្មែរ​បាន​បង្កើត​នោះទេ​។ លោក​សាស្ត្រាចារ្យ បានលើកឡើង​បែបនេះ​នៅក្នុង​ការធ្វើ​បទ​បាឋកថា កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ពុទ្ធសាសនបណ្ឌិត្យ​កន្លងទៅនេះ​។​

 
​នៅក្នុង​ការធ្វើ​បាឋកថា ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០១៦ នៅ​ពុទ្ធសាសនបណ្ឌិត្យ លើ​ប្រធានបទ​«​ដើម្បី​ស្គាល់​អង្គរ​» លោក​សាស្ត្រាចារ្យ ថាច់ ត្វា​ន់ បាន​បញ្ជាក់ថា​ពាក្យ​ថា «​អង្គរ​» គឺ​មិនមែនជា​ពាក្យ​ខ្មែរ​ជា​អ្នកបង្កើត​នោះទេ​។ លោក​បន្តថា ពាក្យ​នេះ​គឺជា​ពាក្យ​ដែល​បារាំង​បាន​បង្កើតឡើង​ដោយ អ្នកកាសែត​បារាំង​ម្នាក់​នៅ​ឆ្នាំ​១៩០០​។ ការបង្កើត​ពាក្យ​ថា​«​អង្គរ​»​នេះ គឺ​មកពី​បារាំង​យល់ច្រឡំ​រវាង​ពាក្យ​ខ្មែរ​ដែល​និយាយថា «​នគរ​» ថា​ជា «​អង្គរ​» ហើយ​ក្រោយមក​ប្រជាពលរដ្ឋ​ខ្មែរ​នាំគ្នា​ប្រើពាក្យ​ថា​«​អង្គរ​» នេះ​រហូតមក ដោយ​គ្មាន​អ្នកណា​សួរដេញដោល​អ្វី​ទាំងអស់​។ 
 
​លោក​សាស្ត្រាចារ្យ ក៏បាន​បញ្ជាក់​ផងដែរ​ថា ពាក្យ​«​អង្គរ​»​ដែល​បារាំង​បាន​បង្កើត​មក​នោះ គឺ​បារាំង​សម្គាល់​ទៅលើ​តែ ប្រាសាទ​ទាំងឡាយ ដែល​មាននៅ​ក្រុង​សៀមរាប​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ការពិត​គឺ​ប្រាសាទខ្មែរ មិនមែន​មានតែ​នៅ​ក្រុង​អង្គរ​នោះទេ គឺមាន​ស្ទើរ​គ្រប់​ទីកន្លែង​នៃ​ទឹកដី ព្រះរាជាណាចក្រ​កម្ពុជា​៕

© រក្សាសិទ្ធិដោយ thmeythmey.com