ពីនេះ ពីនោះ
តើ​ពាក្យ «​អោយ​, ឲ្យ​, ឱ្យ​, ឱយ​» មួយណា​ត្រឹមត្រូវ​?
27, Feb 2016 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ស្ទើរ​គ្រប់គ្នា​នៅតែ​សរសេរ​ពាក្យ​នេះ​ខុស ដោយ​មិនដឹងថា​ពាក្យ​មួយណា​ត្រូវ ឬ​ណាមួយ​ខុស​នៅឡើយ​ទេ​។ វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «​ឲ្យ​» ឬ «​ឱ្យ​» ក៏បាន​ដែរ​។ ពាក្យ​នេះ​មានន័យ​ពីរ​ផ្សេងគ្នា​។​


 
​ន័យ​ទី​១៖ គឺ​ធ្វើ​អំណោយ ដោយ​លះ​អ្វីៗ​ដល់​អ្នកដទៃ​។ ឧទាហរណ៍​៖ ឱ្យប្រាក់​, ឲ្យ​ស្បៀង​, ឲ្យ​គ្រឿង​ស្លៀកពាក់​។ ល​។​
​ន័យ​ទី​២៖  គឺ​ប្រើ​, បង្គាប់​, ញ៉ាំង មានន័យថា ឲ្យ​ធ្វើ​, ឱ្យ​រៀន​, ឲ្យ​ទៅ​។ ល​។​
 
 [​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត​ត (Version 2.0)]
 

© រក្សាសិទ្ធិដោយ thmeythmey.com