ពីនេះ ពីនោះ
តើ​ពាក្យ​«​សព្វនាម​សំណួរ​»​មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ ?
28, Feb 2016 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ខ្មែរ ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​សព្វនាម​សំណួរ​» ដូចខាងក្រោម​៖


 
​សព្វនាម​សំណួរ មានន័យថា ជា​សព្វនាម​ប្រើ​សម្រាប់​សួររក​ប្រធាន ឬ​សួររក​កម្មបទ​របស់​កិរិយាសព្ទ​។ សព្វនាម​សំណួរ មានដូចជា​៖ នរណា​, អ្វី​, នរណា​មួយ​, អ្វីមួយ​,...​។
ឧទាហរណ៍​៖ នរណា​ដើរកាត់​ទីនេះ​?(​សួររក​ប្រធាន​)​។ ឯង​និយាយ​អំពី​អ្វី​?(​សួររក​កម្មបទ​មិនផ្ទាល់​,​កម្មបទ​មិនផ្ទាល់​)​។ គាត់​ទិញ​អ្វី​?(​សួររក​កម្មបទ​ផ្ទាល់​)​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com