ជាតិ
រូបត្លុក
នារី​ខ្មែរ​កែច្នៃ​សម្រស់​ធម្មជាតិ​បាត់បង់​តម្លៃ​ពី​ក្រសែភ្នែក​បុរស​
28, Feb 2016 , 8:19 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ជនជាតិ​បរទេស និង​ខ្មែរ​មួយចំនួន​ដែល​ត្រូវបាន​សាកសួរ​ដោយសារ​ព័ត៌មាន​ថ្មីៗ បាន​និយាយថា នារី​ខ្មែរ គឺជា​នារី​ដែល​ល្អគន់​ដាច់​គេ​នៅក្នុង​តំបន់​អាស៊ី​នេះ​។ មុខស្រស់ ញញឹម​ស្អាត និង​មាន​ចរិត​ទន់ភ្លន់​គួរ​ឲ្យ​គយគន់ គឺ​នារី​ខ្មែរ​។ នេះ​បើ​យោងតាម​ការកត់សម្គាល់​របស់​ជនជាតិ​បរទេស​ទាំង​អាស៊ី​-​អឺរ៉ុប និង​បុរស​ខ្មែរ​។​


​ចំណុច​ពិសេស​មួយទៀត​របស់​នា​រី​ខ្មែរ គឺ​នៅត្រង់ថា នារី​ខ្មែរ​រក្សា​សម្រស់​ពី​ធម្មជាតិ​, មិន​កែច្នៃ​មុខ មាត់ ច្រមុះ និង​ផ្នែក​ដទៃទៀត​នៃ​ដងខ្លួន ពោលគឺ​ខុសពី​នារី​ចិន កូរ៉េ ថៃ និង​នារី​អឺរ៉ុប​មួយចំនួន​។ តែ​ដោយ​រំភើប​នឹង​សាច់​សខ្ចី និង​ការកែច្នៃ​មុខមាត់​នៃ​នារី​បរទេស នារី​ខ្មែរ​មួយចំនួន​ក៏​កំពុង​គិត​ខុស ហើយ​ធ្វើខ្លួន​ឲ្យ​ដូច​នារី​បរទេស​ដែរ​។ 
 
​និន្នាការ​នារី​ខ្មែរ​ដែល​ចង់​កែច្នៃ​សម្រស់​ធម្មជាតិ កំពុងតែ​ធ្វើ​ឲ្យ​ខ្លួន​របស់​ពួកគេ​បាត់បង់​តម្លៃ​ពី​ក្រសែភ្នែក​បុរស​ខ្មែរ និង​បរទេស​ដែល​ចូលចិត្ត​នារី​ធម្មជាតិ​៕ 
 

Tag:
 ត្លុក
© រក្សាសិទ្ធិដោយ thmeythmey.com