ពីនេះ ពីនោះ
ទម្លាប់​ល្អ​ទាំង ៤ នៅពេល​ព្រឹក ដើម្បី​ជោគជ័យ​ក្នុង​ជីវិត​
28, Feb 2016 , 10:05 am        
រូបភាព
ដោយ: ថ្មីៗ
 
​ទម្លាប់​នៅពេល​ព្រឹក​របស់​អ្នក គឺជា​អ្នក​កំណត់ថា​តើ ថ្ងៃនេះ ការងារ និង​សុខភាព​របស់​អ្នក នឹង​ទៅជា​យ៉ាងណា​។​

 
១. ឆាប់​ក្រោក​ពី​គេង​
​ឆ្លង​តាមរយៈ​ការសិក្សា បាន​ឲ្យ​ដឹងថា អ្នក​ដែល​ឆាប់​ភ្ញាក់​ពី​គេង មាន​ខួរក្បាល​ល្អ ភ្លឺស្វាង និង​រហ័សរហួន ជាង​អ្នក​គេង​ស្ពឹក មិន​ងាយ​ក្រោក​។ មនុស្ស​ជោគជ័យ​ក្នុង​ពិភពលោក ភាគច្រើន តែងតែមាន​ទម្លាប់​បែបនេះ គឺ​ឆាប់​ចូល​គេង និង​ឆាប់​ក្រោក​ពី​គេង ដើម្បី​ចាប់ផ្តើម​ការងារ​របស់​ខ្លួន​។ ការ​ឆាប់​ភ្ញាក់​ពី​គេង នឹងធ្វើ​ឲ្យ​អារម្មណ៍ និង​រាងកាយ​របស់​អ្នក ស្វាហាប់ និង​ស្រស់ថ្លា​។​
 
២. ដើរចេញ​ក្រៅ​
​ការដើរ​ចេញពី​ក្រៅ​ផ្ទះ ក៏​ជួយ​ឲ្យ​ជីវិត​អ្នក​ជោគជ័យ​ដែរ​។ មិន​ថា​អ្នកដើរ​ហាត់ប្រាណ រត់​លេង ហែល​ទឹក ឬអ្វី​ផ្សេងទៀត​នោះទេ គឺ​ឲ្យ​តែ​បាន​ចេញទៅ​ក្រៅ​។ ការចេញ​ក្រៅ​នេះ អាចធ្វើ​ឲ្យ​អ្នក​ស្រស់ថ្លា ក្រោយពេល​ទទួល​បរិ​យាស​បរិសុទ្ធ ពន្លឺ​ថ្ងៃ និង​ធម្មជាតិ​ស្រស់បំព្រង​។ ជាមួយគ្នានេះ​ផងដែរ ការហាត់​ប្រាណ​នៅក្នុង​ផ្ទះ មិនល្អ និង​មិនសូវ​ជោគជ័យ ដូច​ការហាត់​ប្រាណ នៅ​ខាងក្រៅ​នោះទេ​។​
 
៣. ពិភពលោក​ដើរ​ដល់​ណា​ហើយ​?
​យើង​និយាយ​នេះ គឺ​សំដៅ​ទៅលើ ការអាន និង​ការ​ស្តាប់​។ ការអាន​ទស្សនា​វ​ដ្តី កាសែត និង​ព័ត៌មាន​ផ្សេងៗ ពិតជា​ជួយ​អ្នក ឲ្យ​ដឹង​ពី​សង្គម ការងារ និង​មុខ​ជំនួញ​របស់​អ្នក​។ ក្រៅពីនេះ អ្នក​អាច​ស្តាប់​វិទ្យុ ឬ​មើល​ទូរទស្សន៍​ក៏បាន​។​
 
​៤. បង្កើត​តារាង​ការងារ​ដែល​ត្រូវធ្វើ​
​អ្វី​ក៏ដោយ ឲ្យ​តែមាន​គម្រោង​ច្បាស់លាស់ វា​នឹង​ជោគជ័យ​។ ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ក៏​ដូចគ្នា​ដែរ គឺថា អ្នក​ត្រូវ​ចេះ​រៀបចំ​គម្រោង និង​ពេលវេលា ឲ្យ​បាន​ត្រឹមត្រូវ និង​សមស្រប រួច​ខិតខំ​អនុវត្ត​វា​ឲ្យ​បាន​ជោគជ័យ​។ របាយការណ៍ ឬ​គម្រោង​នេះ នឹង​ជួយ​អ្នក​ឲ្យ​ដឹង​រាល់​ការងារ គ្រប់គ្រង​ការងារ និង​មិន​ភ្លេច​អំពី​អ្វី ដែល​អ្នក​ត្រូវធ្វើ​ឡើយ​។ មិន​ថា​ទៅ​ផ្សារ​ក្តី អ្នក​គួរតែ​កត់ត្រា នូវ​អ្វីដែល​អ្នក​ត្រូវ​ទិញ ដើម្បី​ចំណេញ​ពេលវេលា និង​ប្រាក់កាស​៕
 
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com