ពីនេះ ពីនោះ
ក្រវាញ​អាចយ​កមក​ធ្វើ​ថ្នាំ​កម្លាំង ឬ​ថ្នាំ​រំងាប់​គ្រុនក្ដៅ​
29, Feb 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​សណ្ឋាន​រុក្ខជាតិ​៖ ក្រវាញ គឺជា​ឈ្មោះ​រុក្ខជាតិ​ម្យ៉ាង ប្រភេទ​ជា​ស្មៅ​ធំ​កម្ពស់​ពី​២ ទៅ​៣​ម៉ែត ដុះ​លាយ​ក្រកោ​ដំរី នៅ​ជើងភ្នំ​ក្រវាញ​។ ដើម​រុក្ខជាតិ​នេះ ក៏មាន​ដុះ​នៅ​ប្រទេស​ថៃ​ផងដែរ​។ គ្រាប់​វា​មាន​ក្លិន​ដូច​ទេ​ពិ​រូ ឬ​ដូច​ម្រេច​។



​អត្ថប្រយោជន៍​រុក្ខជាតិ​៖ ប្រជាជន​នៅតាម​ទីជនបទ ឬ​ព្រៃភ្នំ​យក​ស្លឹក​ខ្ចីៗ​មក​ធ្វើជា​បន្លែ​សម្រាប់​ស្ល​បរិភោគបាន​។ ចំណែក​មើម​របស់​វា គេ​តែង​យក​ធ្វើ​ថ្នាំ​កម្លាំង ឬ​ថ្នាំ​រំងាប់​គ្រុនក្ដៅ​។ ផ្លែ​ក្រវាញ​ខ្មែរ និង​សៀម ពួក​ចិន​នៅ​ហុងកុង​ទិញ​ជិត​អស់ ដើម្បី​នាំយកទៅ​លក់​គ្រប់​ប្រទេស​ក្នុង​សកលលោក​។ ពួក​ចិន គេ​ប្រើ​គ្រាប់​ក្រវាញ ធ្វើ​ឱសថ​ព្យាបាល​ជំងឺ​គ្រប់មុខ​នៃ​ជំងឺ​ពោះវៀន​។ នៅ​ទ្វីបអឺរ៉ុប គេ​យក​គ្រាប់​ក្រវាញ​ធ្វើ​ថ្នាំ​ក្រពះ ខ្យល់​ក្នុង​ពោះ និង​ថ្នាំ​លើក​កម្លាំង​។​

[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]


© រក្សាសិទ្ធិដោយ thmeythmey.com