ពីនេះ ពីនោះ
តើ​ពាក្យ​«​សទិសសព្ទ​» មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ ?
01, Mar 2016 , 9:09 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ខ្មែរ ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​សទិសសព្ទ​» ដូចខាងក្រោម​៖



​សទិសសព្ទ មានន័យថា ជា​ពាក្យ​ដែល​មានន័យ​ផ្សេងគ្នា តែមាន​រូប​ដូចគ្នា ឬ​មាន​សូរដូច​គ្នា​។ សទិសសព្ទ អាច​ចែកជា​ពី​ក្រុម​គឺ​៖

១/. សទិស​លេ​ខៈ ពាក្យ​ដែលមាន​សំណេរ​ដូចគ្នា​។ ឧទាហរណ៍ លិច​( ទិស​ខាងលិច​) និង លិច (​ថ្ងៃ​លិច​)​។​

២/. សទិសសូ​រៈ ពាក្យ​ដែលមាន​សូរដូច​គ្នា​។ ឧទាហរណ៍ លិច (​ថ្ងៃ​លិច​) និង លេច (​លេចចេញ​, លេចឡើង​)​។ គុន (​គុន​ដាវ​, គុនដំបង​) និង គុណ (​គុណមាតា​បិតា​, គុណគ្រូ​),...​។​

​កំណត់សម្គាល់​៖ សទិសសព្ទ អាចជា​សទិសសូរ​ផង អាចជា​សទិស​លេខ​ផង​ទៀត​។ ឧទាហរណ៍ ភ្លឺ (​ភ្លឺស្រែ​) និង ភ្លឺ​(​ជំងឺ​ភ្លឺ​),...​។​


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com