ពីនេះ ពីនោះ
តើ​ពាក្យ​«​សូរ​ជើងធ្មេញ​/​សូរ​គន្លាក់ក្រអូម​, សូរ​ដើម​ក​, សូរ​ត្រដុស​» មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ ?
04, Mar 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ខ្មែរ ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​សូរ​ជើងធ្មេញ​/​សូរ​គន្លាក់ក្រអូម​, សូរ​ដើម​ក​, សូរ​ត្រដុស​» ដូចខាងក្រោម​៖



​សូរ​ជើងធ្មេញ​/​សូរ​គន្លាក់ក្រអូម មានន័យថា ជា​សូរ្យ​ព្យញ្ជនៈ​ដែលមាន​ទីប​ន្លឺ​នៅ​ជើងធ្មេញ គឺ​ចុង​អណ្ដាត​ទល់នឹង​ជើងធ្មេញ​មុខ​។​

​សូរ​ដើម​ក មានន័យថា ជា​សូរ​ព្យញ្ជនៈ​ដែលមាន​ទីប​ន្លឺ​នៅ​ដើម​ក​។​

​សូរ​ត្រដុស មានន័យថា ជា​សូរ​ព្យញ្ជនៈ​ដែល​ពេល​បន្លឺ ខ្យល់​ដែល​រត់់​ចេញពី​សួត ត្រដុស​និង​ផ្ទៃ​គុហា​មាត់ អណ្ដាត ធ្មេញ ហើយ​បង្កើត​សូរ​ត្រដុស​។ ព្យញ្ជនៈ​សូរ​ត្រដុស​ជា​ព្យញ្ជនៈ​ដែលមាន​រង្វះ​ខ្យល់​កម្រិត​១​។​


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com