ពីនេះ ពីនោះ
គ្រាប់​(​វល្លិ​)​សាច់ដុំ​, សេកសោម​អាចធ្វើ​ស្រា​ប៊ី​យ៉ែ​តែ​បង្ករ​ជា​ជំងឺ​ស្ក​ន់​
04, Mar 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​សណ្ឋាន​រុក្ខជាតិ​៖ (​វល្លិ​)​សាច់ដុំ​, សេកសោម គឺជា​ប្រភេទ​ចុ​ល្ល​ព្រឹក្ស​ឈើ​ធំ ដែលមាន​ដុះ​នៅក្នុង​ព្រៃ​ជ្រៅ ឬ​ព្រៃ​ចុ​ល្ល​ព្រឹក្ស​នៃ​ស្រុក​ខ្មែរ វៀតណាម ថៃ ជ្វា និង​ឥណ្ឌា​ជាដើម​។



​អត្ថប្រយោជន៍​រុក្ខជាតិ​៖ វល្លិ​សាច់ដុំ មាន​ផ្លែ​ធំ ដូច​ទៅ​និង​ផ្លែ​ទំពាំងបាយជូរ​បារាំង​។ អ្នកនេសាទ​គេ​ប្រើ​សម្រាប់ធ្វើ​ឲ្យ​ត្រី​សន្លប់​មុន​នេសាទ​នៅតាម​ព្រែក ត្រពាំង អូរ នៅ​រដូវប្រាំង​នៅពេលដែល​ទឹក​រីង​នៅ​ដាច់ពីគ្នា (​ភាសា​អ្នក​នៅ​ជនបទ​) អាច​នេសាទ​បាន​។ ចំណែក​គ្រាប់​របស់​វា មាន​ជាតិ​ចត់ អ្នកធ្វើ​ស្រា​ប៊ី​យ៉ែ លួច​យក​ប្រើ​ជំនួស​ផ្កា Houblon ហេតុនេះ​អ្នក​ផឹកស្រា​ប៊ី​យ៉ែ ដែល​គេ​ដាក់​គ្រាប់​សាច់ដុំ​ច្រើន នឹង​កើត​ជំងឺ​ស្ក​ន់​។ ថែម​ពីនេះ​ទៅទៀត ផ្លែ​របស់​វល្លិ​សាច់ដុំ គេ​កិន​ឲ្យ​ម៉ត់ អាច​ប្រើ​សម្រាប់​សំលាប់សត្វ​ចៃ​។​
​វល្លិ​សាច់ដុំ​/​សេកសោម

[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]




© រក្សាសិទ្ធិដោយ thmeythmey.com