ពីនេះ ពីនោះ
តើ​ពាក្យ​«​រស់ជាតិ និង រសជាតិ​» មួយណា​ទើប​ជា​ពាក្យ​ត្រឹមត្រូវ​?
05, Mar 2016 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ​ទាំងពីរ​ខាងលើនេះ នៅមាន​សាធារណជន​មួយចំនួន នៅមាន​ការសរសេរ​ពា​ក្យ​នេះ​មិនទាន់បាន​ត្រឹមត្រូវ​នោះទេ​។ សាធារណជន​មួយចំនួន​សរសេរ​ពាក្យ​នេះ​ជា​«​រស់ជាតិ​» ចំណែក​សាធារណជន​មួយចំនួន​សរសេរ​«​រសជាតិ​»​។



វចនានុក្រម​របស់​ស​ម្ដេច​ព្រះសង្ឃរាជ ជួន​ណាត ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​ត្រូវ​សរសេរ​«​រសជាតិ​»​។ ពាក្យ​នេះ​មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ជាតិ​របស់​រស​, រស​ឆ្ងាញ់​ពិសា ជាតិ​របស់​អាហារ ដែលមាន​ជាតិ ផ្អែម ប្រៃ ល្វីង ជូរ ចត់​ជាដើម​។ ឧទាហរណ៍​៖ ផ្លែស្វាយ​មាន​រសជាតិ​ជូរ​ឆ្ងាញ់​។​

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com