ពីនេះ ពីនោះ
តើ​ពាក្យ​«​សម្ព័ន្ធវិទ្យា មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ ?
08, Mar 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ខ្មែរ ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​សម្ព័ន្ធវិទ្យា​» ដូចខាងក្រោម​៖



​សម្ព័ន្ធវិទ្យា មានន័យថា ជា​ផ្នែក​មួយ​នៃ​វេយ្យាករណ៍ ដែល​ក្នុងនោះ ស​ទ្ធ​តា​វិទ្យា​និង វចនវិទ្យា ជា​ផ្នែក​ពីរ​ទៀត​។

​សម្ព័ន្ធវិទ្យា គឺ សិក្សា​អំពី​វិធី​ចងក្រង​ពាក្យ ឲ្យ​ទៅជា​ល្បះ ដែល​ក្នុងនោះ​ប្រភេទ​ពាក្យ​ឥតមាន​លំដាប់​ដូចគ្នា​ទេ ពី​ភាសា​មួយ​ទៅ​ភាសា​មួយ​៖

​ឧទាហរណ៍ ប្រភេទ​ពាក្យ​និង​មុខងារ​វា​ក្នុង​ល្បះ​ខ្មែរ មាន​លំដាប់​ប្រហាក់ប្រហែល​នឹង​លំដាប់​ក្នុង​ល្បះ​នៃ​ភាសា​មួយចំនួន មានបារាំង ឬ​អង់គ្លេស ជាដើម​៖

​ល្បះ​ខ្មែរ​៖ គាត់​ស្រឡាញ់​បុប្ផា​
​ល្បះ​បារាំង​៖ Il aime Mademoiselle Bopha .

​បើ​គេ​ពិនិត្យ មើល​សម្ព័ន្ធ​ពី​ភាសា​មួយ​ទៅ​ភាសា​មួយ គឺ​គេ​សិក្សា​អំពី​សម្ព័ន្ធវិទ្យា​ទូទៅ​។ បើ​គេ​សិក្សា​អំពី​សម្ព័ន្ធវិទ្យា​របស់​ភា​សា​ណាមួយ សម្ព័ន្ធវិទ្យា​មានឈ្មោះ​ថា សម្ព័ន្ធវិទ្យា​នៃ​ភាសា​នោះឯង​។ ដោយ​សម្ព័ន្ធវិទ្យា​សិក្សា​អំពី​ល្បះ​និង​ដោយ​ល្បះ​មាន​ច្រើន​ប្រភេទ ដូច្នេះ សម្ព័ន្ធវិទ្យា​ត្រូវ​សិក្សា​អំពី​ប្រភេទ​ល្បះ​អំពី​វាចកៈ​។​ល​។​


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com