ពីនេះ ពីនោះ
របរ​លក់​«​ចាប់ហួយ​» ជា​ការងារ​មិនសូវមាន​តម្លៃ​តែ​ជា​គ្រឹះ​ក្លាយជា​អ្នកមាន​?
08, Mar 2016 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត ក៏បាន​ពន្យល់​ផងដែរ អំពី​របស់​រកស៊ី​លក់​«​ចាប់ហួយ​»​នេះ ដែល​ប្រជាជន​ខ្មែរ​គួរ​ណាស់​ចេះ​ឆ្លៀត​ពេលធ្វើ​វា ជាជាង​នាំគ្នា​ចំណាយពេល​ទុក​ខ្លួន​ឲ្យ​ទំនេរ​ឥតប្រយោជន៍​។​



​ពាក្យ​«​ចាប់ហួយ​»​នេះ មាន​ថ្នាក់​ថ្នាក់​ពាក្យ​ជា​(​គុ​).(​ន​) មានន័យថា ការលក់ទំនិញ​រាយរង​នេះ​ខ្លះ​នោះ​ខ្លះ ប៉ប៉ះប៉ប៉ុន​(​លក់ទំនិញ​ចាប់ហួយ​)​។ ការលក់ដូរ​ចាប់ហួយ របរ​ជំនួយ នៃ​ការ​ទ័លក្រ ចំណេញ​តិចតួច ស្ដើងស្ដួច​តែ​ល្អ រាប់​ជា​អម្រ​សន្សំ​ធនធាន​។ ដំបូង​ស្ដួចស្ដើង ប៉ើ​ក​រ៉ើ​ក ប៉ើងរ៉ើង​យូរ​ទៅ​តែង​បាន​ទ្រព្យធន​ក្រាស់ក្រែល ឡើងជា​អ្នកមាន ការ​អត់​ការ​ឃ្លាន​ក៏​ឃ្លាត​ចេញ​ឆ្ងាយ​។​

​ចំពោះ​របរ​នេះ ប្រជាជន​ខ្មែរ​ភាគច្រើន មិនសូវ​មានការ​ឲ្យ​តម្លៃ​ទេ​ចំពោះ​ការប្រកប​របរ​រកស៊ី​តិចតួច កំប៉ិកកំប៉ុក​ដែល​គេ​ហៅថា​លក់​«​ចាប់ហួយ​»​នេះ ចាប់ផ្ដើម​ឡើង​គឺ​ចង់​បើក​រក​ស៊ីធំ​តែម្ដង​។ ពេលខ្លះ​ថែមទាំង​នាំគ្នា​សើចចំអក​អ្នករកស៊ី​កំប៉ិកកំប៉ុក​នេះ​ទៅទៀត​។ ប៉ុន្តែ​ចំពោះ​ការប្រកប​របរ​រកស៊ី​កំប៉ិកកំប៉ុក រ៉ែ​ក​ផង ទូល​ផង របស់របរ​តិច​តូច​លក់ដូរ តាមផ្លូវ​ក្ដី ទីសាធារណៈ​ក្ដី ចំពោះ​ប្រជាជន​ចិន និង​វៀតណាម គេ​ស​ង្គេ​ត​ឃើញថា ពួកគេ​រកស៊ី​បែបនេះ​ដោយ​មិនមាន​ភាព​ខ្មាស់អៀន​នោះទេ​។ ចំណែក​នៅតាម​ផ្ទះ​វិញ​គេ​ដាក់លក់​នេះ លក់​នោះ មើលទៅ​រញ៉េរញ៉ៃ តែ​ក្នុង​មួយថ្ងៃៗ​គេ​រកចំណូលបាន​យ៉ាងច្រើន យូរ​ទៅ​គេ​ក្លាយ​ការលក់ដូរ​កាន់តែ​រីកចម្រើន ចំណែក​អ្នកមើល​ងាយ​របរ​នេះ មួយថ្ងៃ​មិនមាន​ចំណូល​អ្វី សេដ្ឋកិច្ច​គ្រួសារ​នៅតែ​ដដែល ហើយ​អាច​កាន់តែ​ក្រ​ជាង​មុន​ទៅវិញ​។

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com