អន្តរជាតិ
វៀតណាម​ទទូច​ឲ្យ​ថៃ​ជួយ​ស្វែងរក​សាកសព​ប្រជាជន​ខ្លួន​ដែល​ស្លាប់​នៅក្នុង​សង្គ្រាម​វៀតណាម​-​កម្ពុជា​
08, Mar 2016 , 9:39 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​វៀតណាម បាន​ទ​ទួ​ច​ឲ្យ​រដ្ឋាភិបាល​ថៃ ជួយ​ស្វែងរក​សាកសព​របស់​ជ​ន​ជាតិ​វៀតណាម​ដែល បាន​ស្លាប់​នៅក្នុង​អំឡុង​សង្គ្រាម​វៀតណាម​-​កម្ពុជា ក្នុង​ទសវត្សរ៍​១៩៧០ ។ ជាមួយគ្នានេះ ភាគី​ថៃ ក៏បាន​សន្យា​ផងដែរ​ថា នឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ស្វែងរក​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណើ​របស់​ភាគី​វៀតណាម​។​



​លោក​ឧ​ត្ត​ម​សេនីយ៍ Nguyen Thanh Cung  អនុរដ្ឋមន្ត្រី​ការពារជាតិ​វៀតណាម បាន​ទទូច​ឲ្យ​លោក​ឧ​ត្ត​ម សេនីយ៍ Prawit Wongsuwon ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ ជួយ​ស្វែងរក​សាកសព​របស់​ប្រជាជន​វៀតណាម​ដែល​រាប់បញ្ចូល​ទាំង​ទាហាន ដែល​បាន​ស្លាប់​នៅក្នុង​អំឡុង​សង្គ្រាម​វៀតណាម​-​កម្ពុជា​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ថៃ​ដែល​រាយការណ៍​ដោយសារ​ព័ត៌មាន​បាងកក​ប៉ុ​ស្តិ័​ក្នុងឱកាស​នៃ​ជំនួប រវាង​មេដឹកនាំ​ការពារជាតិ​ថៃ និង​វៀតណាម​កាលពី​ថ្ងៃទី​០៧ ខែមីនា ម្សិលមិញ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ Nguyen Thanh Cung   ក៏បាន​បញ្ជាក់​ជាមួយនឹង​លោក​ឧ​ត្ត​ម​សេនីយ៍ Prawit ដែលថា ប្រសិនបើ​សាកសព​ទាំងនេះ​ត្រូវបាន​រកឃើញ ពួកគេ គួរតែ​ត្រូវបាន​បញ្ជូនទៅ​ប្រទេស​វៀត ណា​ម​វិញ​ដើម្បី​ឲ្យ​ប្រជាជន​នៅ​ទីនោះ​អាច​គោរពបូជា​ចំពោះ​បុព្វបុរស​របស់ខ្លួន​។ នេះ​បើ​យោងតាម សារព័ត៌មាន​ដដែល ដែល​បាន​ដកស្រង់​សម្តី​អ្នក​ពាក្យ​នោះដែរ​ថា លោក ឧ​ត្ត​ម​សេនីយ៍ Prawit ក៏បាន​ឆ្លើយតប​ដែលថា រដ្ឋាភិបាល​ថៃ​នឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​របស់​ខ្លួន​ដើម្បី​បំពេញ និង​ឆ្លើយតប ទៅនឹង​សំណើ​របស់​វៀតណាម​។​

​ក្នុងអំឡុង​ពេលដែល​ក​ម្ពុ​ជា​គ្រប់គ្រង​ដោយ​ក្រុមខ្មែរក្រហម ទាហាន វៀតណាម បាន​ឈា្ល​ន​ពាន​កម្ពុជា​ក្នុង​គោលបំណង​ផ្តួល​រលំ​របប​នោះ ហើយ​វត្តមាន​កងទ័ព​វៀតណាម​បាន​បង្ខំ​ឲ្យ​ក្រុម​ទា​ហាម​ខ្មែរក្រហម​ទៅ​បោះជំរំ​នៅ​បន្ទាយ​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​ស្ថិត​ក្បែរ​ខេត្ត Prachin Buri នៃ​ប្រទេស​ថៃ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ ដែល​បាន​បញ្ជាក់ថា បើទោះជា​ក្រុម​ទាហាន​ខ្មែរក្រហម​គេចខ្លួន​ដល់ ទីនោះ​ក៏ដោយ ទាហាន​វៀតណាម នៅតែ​បន្ត​វាយប្រហារ​ដែល​បាន​ឆ្លងកាត់​ទឹក​ថៃ​មួយចំនួន​ដែល បាន​បង្ក​ឲ្យ​មានការ​សា្ល​ប់​ទាំង​ភាគី​វៀតណាម និង​ខ្មែរក្រហម​នៅ​ទីនោះ​ទៀតផង​៕


Tag:
 វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com