អន្តរជាតិ
វិហារ​រំសាយ​ទុក្ខ ទាក់ទាញ​ទេសចរ​ចិន នៅ​ម៉ា​ឡា​កា​
09, Mar 2016 , 9:39 am        
រូបភាព
ដោយ:
MALACCA-​ម៉ាឡេស៊ី​៖ ព្រះវិហារ CHENG HOON TENG TEMPLE ជា​វិហារ​ចិន​បុរាណ​មួយ នៅ CHINA TOWN ក្នុង​រដ្ឋ​ម៉ា​ឡា​កា ប្រទេស​ម៉ាឡេស៊ី​។ វិហារ​នេះ​ជា​កន្លែង​បន់ស្រន់​សុំ​សេចក្តីសុខ និង​ជា​កន្លែង​រំសាយ​ទុក្ខ (Release Stress ) សម្រាប់​ជនជាតិ​ចិន និង​ពលរដ្ឋ​ដែល​រស់នៅ​ក្នុងប្រទេស​ម៉ាឡេស៊ី ព្រមទាំង​ភ្ញៀវទេសចរ​ចិន​ដែល​មក​កម្សាន្ត​នៅក្នុង​រដ្ឋ​ម៉ា​ឡា​កា​នេះ​ផងដែរ​។ បើតាម​លោក Eddie Chok ដែលជា​ភ្នាក់ងារ​ទេសចរ​របស់​ម៉ាឡេស៊ី ឲ្យ​ដឹងថា ព្រះវិហារ​ចិន​បុរាណ​មួយ​នេះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ជាង ៣០​ម៉ឺន​នាក់ ក្នុង​មួយឆ្នាំ ។ លោក​បាន​បន្ថែមថា ភ្ញៀវ​ចិន​ដែល​មក​កម្សាន្ត​នៅ​ម៉ាឡេស៊ី​ភាគច្រើន​តែង​តម្រង់​មកកាន់​វិហារ​នេះ​មិនដែល​ខាន​ឡើយ​។



​សូម​ទស្សនា​ទិដ្ឋភាព​នៅ​វិហារ​បុរាណ​ចិន CHENG HOON TENG TEMPLE ក្នុង​រដ្ឋ​ម៉ា​ឡា​កា ដូចតទៅ​៖













Tag:
 ទេសចរណ៍​
  MALACCA
  ម៉ាឡេស៊ី​
  CHENG HOON TENG TEMPLE
© រក្សាសិទ្ធិដោយ thmeythmey.com