កីឡាជាតិ
ជាតិ
ពាន​សម្តេច ហ៊ុន សែន​៖ ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ កំពង់ធំ និង​បាត់ដំបង បើកទ្វារ​ទទួលភ្ញៀវ​
09, Mar 2016 , 10:18 am        
រូបភាព
ដោយ:
 
 
 
​បន្ទាប់ពី​ធ្វើការ​ប្រកួតប្រជែង​គ្នា​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​កន្លងមក ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១០ ឆ្នាំ​២០១៦ ឈានដល់​វគ្គ​ជម្រុះ​បឋម​នៃ​សប្តាហ៍​ទី​៤​ហើយ ដោយ​សប្តាហ៍​នេះ​ការប្រកួត​ចំនួន​៥​គូ​នឹងធ្វើ​ការប្រកួត​ប្រកួតប្រជែង​គ្នា នា​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៩ ខែ​មិនា ឆ្នាំ​២០១៦ នេះ​។  

 
​ខេត្ត​ត្បូងឃ្មុំ បន្ទាប់ពី​មិនដែល​ស្គាល់​ពាក្យ​ថា​ឈ្នះ​សម្រាប់​ការប្រកួត​៣​ជើង​របស់ខ្លួន​នាពេល​កន្លងមក នឹង​បើកទ្វារ​កីឡដ្ឋាន​ខេត្ត​ត្បូងឃ្មុំ ស្វាគមន៍​ក្រុម​ភ្ញៀវ​យុវជន​បឹងកេត​កំពង់ចាម ដើម្បី​កែប្រែ​មុខមាត់​ថ្មី​សម្រាប់​រដូវ​កាល​ថ្មី ២០១៦​។ ខណៈ​ខេត្តព្រៃវែង នឹង​កីឡដ្ឋាន​របស់ខ្លួន​ដើម្បី​ស្វាគមន៍ ក៏ដូចជា​សងសឹក​ខេត្តស្វាយរៀង ដែល​ខ្លួន​ធ្លាប់​ចាញ់​កាលពី​សប្តាហ៍​ទី​១ នៅលើ​ទឹកដី​ខេត្តស្វាយរៀង​។ 
 
​ទន្ទឹមនឹងនេះ​ក្រុម​ដែល​មិន​ស្គាល់​ពាក្យ​ថា​ឈ្នះ​ខេត្តព្រះវិហារ នឹង​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន​ដើម្បី​សងសឹក​ក្រុម​សៀមរាប​អង្គរ ដែល​ធ្លាប់​បំបាក់​ខ្លួន​កាលពី​សប្តាហ៍​ទី​១ នៅលើ​ទឹកដី​ខេត្តសៀមរាប ដើម្បី​សាង​កេ​រិ៍​ឈ្មោះ​ថ្មី​របស់ខ្លួន​។ ខណៈ​ក្រុម​អ​.​ហ ខេត្តកំពង់ធំ បន្ទាប់ពី​បំបាក់​ខេត្តព្រះវិហារ ៥-១ កាលពី​សប្តាហ៍​មុន នឹង​ទ្វារ​កីឡដ្ឋាន​របស់ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ចំណែក​ខេត្តបាត់ដំបង បន្ទាប់ពី​ចាញ់​សម្រាប់​ការប្រកួត​ពីរ​ជើង​របស់ខ្លួន នឹង​បើកទ្វារ​កីឡដ្ឋាន​ខេត្តបាត់ដំបង ដើម្បី​សងសឹក​ខេត្តកំពង់ឆ្នាំង ដែល​ធ្លាប់​យកឈ្នះ​ខ្លួន​កាលពី​សប្តាហ៍​ទី​១​។ 
 
*​កម្មវិធី​ប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្ងៃនេះ​
​ពូ​ល B៖
- ខេត្ត​ត្បូងឃ្មុំ ជួប យុវជន​បឹងកេត​អង្គរ​កំពង់ចាម នៅ​កីឡដ្ឋាន​ខេត្ត​ត្បូងឃ្មុំ 
- ខេត្តព្រៃវែង ជួប ខេត្តស្វាយរៀង នៅ​កីឡដ្ឋាន​ខេត្តព្រៃវែង​
​ពូ​ល C៖
- ខេត្តព្រះវិហារ ជួប សៀមរាប​អង្គរ នៅ​កីឡដ្ឋាន​ខេត្តព្រះវិហារ​
- អ​.​ហ ខេត្តកំពង់ធំ ជួប ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​កីឡដ្ឋាន​ខេត្តកំពង់ធំ​
​ពូ​ល D៖
- ខេត្តបាត់ដំបង ជួប ខេត្តកំពង់ឆ្នាំង នៅ​កីឡដ្ឋាន​ខេត្តបាត់ដំបង​
 

Tag:
 បាល់ទាត់​
  Hun Sen Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com