អន្តរជាតិ
ចិន​៖ ការមិន​ចូល​ដោះស្រាយ​តាមម​ជ្ឈ​ត្ត​កា​រលើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​គឹ​ស្រប​នឹង​ច្បាប់​សមុទ្រ
09, Mar 2016 , 11:20 am        
រូបភាព
រូបភាពដោយ People
រូបភាពដោយ People's Daily៖ លោក វ៉ាង យី ក្នុងសន្និសីទក្រៅកិច្ចប្រជុំនៃសមាជប្រជាជនចិនប្រចាំឆ្នាំ
ដោយ:
​រយៈពេល​ចុងក្រោយ​នេះ សហគមន៍​អន្តរជាតិ និង​បណ្តាញសារព័ត៌មាន បាន​ចោទ និង​ចុះផ្សាយ​ជា​បន្ត បន្ទាប់ពី​សកម្មភាព​វាតទី​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ថា​បាន​បំពាន​នឹង​ច្បាប់​អន្តរជាតិ​។ តែ​លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន បាន​ថ្លែង​បញ្ជាក់ថា ចិន កំពុង​ធ្វើ​សកម្មភាព​ដោយ​ស្របច្បាប់​យ៉ាង​ពេញលេញ​។



​នា​សន្និសីទ​ក្រៅ​កិច្ចប្រជុំ​កំពូល​នៃ​សមាជ​ប្រជាជន​ចិន​ប្រចាំឆ្នាំ នៅ​ថ្ងៃទី​០៨ ខែមីនា​ម្សិលមិញ លោក វ៉ាង យី បាន​បញ្ជាក់ថា សកម្មភាព​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​ការបដិសេធ​ម​ជ្ឈ​ត្ត​ការដែល​ប្តឹង​ដោយ​ហ្វីលីពីន​លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ស្របទៅនឹង​វិធាន​នៃ​ច្បាប់​។ ការអះអាង​របស់លោក វ៉ាង​ដោយ​សម្អាងថា សកម្មភាព​ចិន​ចាប់ពី​ឆ្នាំ​២០០៦​មក គឹ​ស្ថិតក្រោម​មាត្រា​២៩៨ នៃ​អនុ​ស​ញ្ញ​ស្តី​ច្បាប់​សមុទ្រ ដែល​ចិន​បានធ្វើ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ដកចេញ​នូវ​បទបញ្ញត្តិ​ស្តីពី​ម​ជ្ឈ​ត្ត​ការ​។

​ក្នុងឱកាស​ដដែល លោក វ៉ាង ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា ភាព​រឹងរូស​របស់​ហ្វីលីពីន គឺជា​ច្បាស់​ណាស់ ជា​លទ្ធផល​នៃ​ការ​ញុះញង់ និង​ការរៀបចំ​ផ្នែក​នយោបាយ​ក្រៅ​ឆាក​តែប៉ុណ្ណោះ​។ លោក បាន​ចោទ​ហ្វីលីពីន ថា​បាន​អនុវត្ត​ផ្ទុយទៅនឹង​ច្បាប់ មិន​ស្មោះត្រង់ និង​គ្មាន​ហេតុផល​ទៀតផង​។​

​សូមបញ្ជាក់​ផងដែរ​ថា ហ្វីលីពីន បានដាក់​ពាក្យបណ្តឹង​ទៅកាន់​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ​ក្រុង ឡាអេ​នៃ​ប្រទេស​ហូ​ឡង់​ប្តឹង​ចិន ថា​បាន​បំពាន​ដែន​អធិបតេយ្យ​របស់ខ្លួន​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង តែ​ចិន បាន​បដិសេធ មិន​ចូលរួម​នោះទេ​។ សវនាការ​ជំនុំជម្រះ​នោះ បានចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៣ ហើយ ក៏​កំពុងតែ​រង់ចាំ​នូវ​ការចេញ​នូវ​ម​ជ្ឈ​ត្ត​វិនិច្ឆ័យ​ដែលជា​សេចក្តីសម្រេច​ចុងក្រោយ​ថា​តើ ចិន ពិតជា​បាន​បំពាន​អធិបតេយ្យ​ហ្វីលីពីន​ឬ​យ៉ាងណា​៕


© រក្សាសិទ្ធិដោយ thmeythmey.com