កីឡាជាតិ
ជាតិ
យុទ្ធនា​ការប្រកួត​ជ្រើសរើស​ជើងឯក​រាជធានី​កម្រិត​សិស្ស​មធ្យមសិក្សា​
09, Mar 2016 , 5:25 pm        
រូបភាព
ដោយ:
​ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​រាជធានី​ភ្នំពេញ​ប្រចាំឆ្នាំ​សិក្សា ២០១៥-២០១៦ ន​នឹង​ប្រព្រឹត្តទៅ​រយៈពេល​១០​ថ្ងៃ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១៦ ខែ​មិនា ដោយមាន​អនុវិទ្យាល័យ និង​វិទ្យាល័យ​ចូលរួម​ប្រកួត​ជាច្រើន​ទាំង​នៅក្នុង និង​ក្រៅ​រាជធានី​ភ្នំពេញ និង​មាន​វិញ្ញាសា​ចួ​ល​រួម​ប្រកួត​ចំនួន​៤​។​



​កីឡាករ​កីឡាការិនី​មកពី​អនុវិទ្យាល័យ និង​វិទ្យាល័យ​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង និង​ជាយ​រាជធានី​ភ្នំពេញ​ជាច្រើន បាននិងកំពុង​ធ្វើការ​ប្រកួតប្រជែង​គ្នា​ដើម្បី​ដណ្តើម​ជើងឯក​ក្នុង​កម្មវិធី​ប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​រាជធានី​ភ្នំពេញ​ប្រចាំឆ្នាំ​សិក្សា ២០១៥-២០១៦​។ កីឡាករ​កីឡាការិនី​ទាំងនេះ​ប្រកួត​ក្នុង​វិញ្ញាសា​ចំនួន​៤ ក្នុងនោះ​មាន កីឡាបាល់ទះ​(​យុវនារី​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​) បាល់បោះ​(​យុវនារី និង​យុវជន​) បាល់ទាត់ (​យុវជន​កម្រិត​អនុវិទ្យាល័យ និង​យុវនារី យុវជន កម្រិត​វិទ្យាល័យ​) និង​ប្រភេទ​កីឡាអត្តពលកម្ម (​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​)​។​

​សម្រាប់​ការប្រកួត​បាល់ទះ​យុវនារី កម្រិត​អនុវិទ្យាល័យ មាន​ក្រុម​ចូល​ចំនួន​៣ គឺ​អនុវិទ្យាល័យ​ទួល​សុវណ្ណ​រាម​, សាលា​សិលា​មាស និង​អន្តរទ្វីប​អាមេរិកកាំង ខណៈ​បាល់ទះ​យុវនារី កម្រិត​វិទ្យាល័យ​មានការ​ថយចុះ​ចំនួន​២​ក្រុម​គឺមាន​តែ​៣​ក្រុម​ចូលរួម​ប្រកួត​ប៉ុណ្ណោះ រួមមាន វិទ្យាល័យ​ច្បារអំពៅ​, វិទ្យាល័យ​ជាស៊ីម​ជ្រោយចង្វារ និង​សាលា​សិលា​មាស​។


​ចំណែក​បាល់បោះ​នារី​កម្រិត​អនុវិទ្យាល័យ​មាន​៣​ក្រុម​ចូលរួម គឺ​អនុវិទ្យាល័យ ហ៊ុន សែន ជន្លង់ម្លូ​, សាលា​សុវណ្ណ​ភូមិ និង​សាលា​អន្តរទ្វីប​អាមេរិកកាំង ចំណែក​បាល់បោះ​យុវជន​កម្រិត​វិទ្យាល័យ​មាន​១០​ក្រុម​ចូលរួម​(​កើន​៤​ក្រុម​) គឺ វិ​.​ហ៊ុន សែន ប៊ុនរ៉ានី​ផ្សារ​ដើមថ្កូវ​, វិ​.​វត្ត​កោះ​, សាល​សិលា​មាស​, អេស​អូ​អេស​, សាលា​ហ្សា​ម៉ាន់​, សាលា​អន្តរ​ទី្វ​ប​អាមេរិកាំង​, វិ​.​ច្បារអំពៅ​, សាលា​សុវណ្ណ​ភូមិ​, សាលា​មេ​តូ​ឌី​ស្ទ និង​វិ​.​ព្រះស៊ីសុវត្ថិ ខណៈ​បាល់បោះ​នារី​កម្រិត​វិទ្យាល័យ មាន​៣​ក្រុម​ចូលរួម​គឺ​សាលា​ហ្សា​ម៉ាន់​, សាលា​សុវណ្ណ​ភូមិ និង​សាលា​អន្តរទ្វីប​អាមេរិកកាំង​។

​ផ្នែក​បាល់ទាត់​យុវជន​កម្រិត​អនុវិទ្យាល័យ​មាន​ក្រុម​ចូលរួម​ចំនួន​៦​ក្រុម គឺ អនុ​.​ចំរើន​ជាតិ​, អនុ​.​ដង្កោ​, សាលា​ជីវិត​ថ្មី​, អនុ​.​ហ៊ុន សែន ព្រៃវែង និង​អនុ​.​ត្រពាំង​សាលា ចំណែក​បាល់ទាត់​នារី​កម្រិត​វិទ្យាល័យ​មាន​ក្រុម​ចូលរួម​ប្រកួត​ចំនួន​៤ គឺ វិ​.​ទួលប្រាសាទ​សែន​សុខ​, វិ​.​ជា ស៊ីម សាមគ្គី​, វិ​.​ឥ​ទ្ទ្រ​ទេវី និង​សាលា​ហ្សា​ម៉ាន់​។


​ចំណែក​បាល់ទាត់​យុវជន​កម្រិត​វិទ្យាល័យ​មាន​១៦​ក្រុម​ចូលរួម គឺ វិ​.​ព្រះស៊ីសុវត្ថិ​, វិ​.​ហ៊ុន សែន ចាក់អង្រែ​, វិ​.​ទួលប្រាសាទ​សែន​សុខ​, វិ​.​បឹង​ត្របែង​, វិ​.​ជា ស៊ីម សាមគ្គី​, វិ​.​ព្រែកកំពឹស​, សាលា​ហ្សា​ម៉ាន់​, វិ​.​ជា ស៊ីម បឹង​កេងកង​, វិ​.​សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី​, វិ​.​ហ៊ុន សែន ជម្ពូ​វ័ន​, វិ​.​បាក់​ទូក​, វិ​.​ជា ស៊ីម សន្ធរម៉ុក​, វិ​.​ព្រះ​យុគន្ធរ​, វិ​.​ហ៊ុន សែន ប៊ុន រ៉ានី ផ្សារ​ដើមថ្កូវ​, វិ​.​ឥន្ទ្រ​ទេវី និង​វិ​.​ច្បារអំពៅ​។​

​ដោយឡែក​វិញ្ញាសា​អត្តពលកម្ម​កម្រិត​អនុវិទ្យាល័យ​មាន​ចំនួន​២០​ក្រុម​ចូលរួម​(​កើន​ចំនួន​៥) ក្នុងនោះ​មាន អនុ​.​បាក់​ខែង​, អនុ​.​ត្រពាំង​សាលា​, អនុ​.​ដង្កោ​, អនុ​.​វត្ត​នាគ​វ័ន​, អនុ​.​អន្តរទ្វីប​, អនុ​.​ហ៊ុន សែន ជន្ល​ង​ម្លូ​, អនុ​.​ព្រែក​រាំង​, អនុ​.​ទួលស្លែង​, អនុ​.​ចតុមុខ​, អនុ​.​បឹង​ធំ​, អនុ​.​ចំបង់​មាស​, អនុ​.​វត្ត​ដំបូក​ខ្ពស់​, អនុ​.​ពញា​ពន់​, អនុ​.​កំបូល​, អនុ​.​វត្ត​ក្នុង​, អនុ​.​ចំរើន​ផល​, អនុ​.​ក្តី​តា​កុយ​, អនុ​.​ព្រៃវែង​, អនុ​.​សុធារស និង​អនុ​.​ទឹកល្អក់​។​

​ចំណែក​កម្រិត​វិទ្យាល័យ​មាន​ក្រុម​ចូលរួម​ចំនួន​១១​ក្រុម (​កើន​១) ក្នុងនោះ​មាន វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក​, វិ​.​បឹងត្របែក​, វិ​.​ហ៊ុន សែន ប៊ុន រ៉ានី ផ្សារ​ដើមថ្កូវ​, វិ​.​ទួល​ទំពូង​, វិ​.​ជា ស៊ីម បឹង​កេងកង​, វិ​.​ហ៊ុន សែន ជម្ពូ​វ័ន​, សាលា​អន្តរទ្វីប​, សាលា​ហ្សា​ម៉ាន់​, វិ​.​ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ​, វិ​.​ព្រះ​យុគន្ធរ និង​សាលា មេ​តូ​ឌី​ស្ទ​កម្ពុជា​។

​គួរ​បញ្ជាក់ថា សម្រាប់​លទ្ធផល​នៃ​ការប្រកួត​លើ​វិញ្ញាសា​អត្តពលកម្ម​កម្រិត​អនុវិទ្យាល័យ​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែ​មិនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ វិញ្ញាសា​ដើរ​ចម្ងាយ​៥​គីឡូម៉ែត្រ​យុវនារី​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​កីឡាការិនី យឹម ប៊ុណ្ណា​រី មកពី​អនុ​.​ដង្កោ ខណៈ​លេខ​២​បាន​ទៅ រឿន វី​ណា មកពី អនុ​.​ហ៊ុន សែន ជន្លង់ម្លូ និង​លេខ​៣​បាន​ទៅ បូ ស្រី​ធា មកពី​អនុ​.​បាក់​ខែង​។ វិញ្ញាសា​ដើរ​ចម្ងាយ​៨​គីឡូម៉ែត្រ​យុវជន ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ នាង ដា​រ៉ូ​ត មកពី​អនុ​.​បាក់​ខែង ខណៈ​លេខ​២​បាន​ទៅ ប៊ុត ចំរើន មកពី​អនុ​.​ត្រពាំង​សាលា និង​លេខ​៣​បាន​ទៅ កុយ ច័ន្ទ​តារា មកពី​អនុ​.​ដង្កោ​។


​វិញ្ញាសា​រត់​ចម្ងាយ​៣​គីឡូម៉ែត្រ​នារី ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ អាត ស្រី​ឡែ​ន របស់​អនុ​.​ហ៊ុន សែន ជន្លង់ម្លូ ខណៈ​លេខ​២​បាន​ទៅ ប៊ូ ស៊ុន​ណា​រី មកពី​អនុ​ត្រពាំង​សាលា និង​លេខ​៣​បាន​ទៅ សាន់ វួ​ច​លាង មកពី​អនុ​.​ព្រែក​រាំង​។ វិញ្ញាសា​រត់​ចម្ងាយ​៥​គីឡូម៉ែត្រ​យុវជន ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ ឃ្លាំង បេ​ប៊ុណ្ណា​រ៉ា មកពី​អនុ​.​ត្រពាំង​សាលា ខណៈ​លេខ​២​បាន​ទៅ ទ​ន សុភា មកពី​អនុ​.​បាក់​ខែង និង​លេខ​៣​បាន​ទៅ សោម សារ៉េត មកពី​អនុ​.​ដង្កោ​។​

​វិញ្ញាសា​លោត​កម្ពស់​ផ្នែក​យុវនារី ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ រឿង កែវ​មនោ​រា របស់​អនុ​.​ដង្កោ ខណៈ​លេខ​២ ងិន ច័ន្ទ​វ​ត្តី មកពី​អនុ​.​ចតុមុខ និង​លេខ​៣ ឌី ស្រី​ណឿ​ន មកពី​អនុ​.​បាក់​ខែង​។ វិញ្ញាសា​លោត​កម្ពស់​ផ្នែក​យុវជន លេខ​១​បាន​ទៅ ចាន់ ដា​រ៉ា មកពី​អនុ​.​បាក់​ខែង ខណៈ​លេខ​២ សេង ម៉េង​ហៀ​ង មកពី​អនុ​.​ហ៊ុន សែន ចំបក់​មាស និង​លេខ​៣ អ៊ុំ រ៉ាវី មកពី​អនុ​.​ហ៊ុន សែន ជន្លង់ម្លូ​។

​វិញ្ញាសា​រត់​ចម្ងាយ​១០០​ម៉ែត្រ​យុវជន​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ ពេជ្រ ជីវ៉ា មកពី​អនុ​.​ចតុមុខ ខណៈ​លេខ​២ ជា សុខ​ឃៀង មកពី​អនុ​.​ព្រែក​រាំង និង​លេខ​៣ លី វ៉ាន់​ហ្សា​ក់ មកពី​អនុ​.​ហ៊ុន សែន ជន្លង់ម្លូ​។ វិញ្ញាសា​១០០​ម៉ែត្រ​នារី ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ ម៉ែន សីហា មកពី​អនុ​.​ទៀន ខណៈ​លេខ​២ ផុន សុ​ផានី មកពី​អនុ​.​ហ៊ុន សែន ជន្លង់ម្លូ និង​លេខ​៣ ចាន់ សុវណ្ណ​ស្រី​ណុ​ច មកពី​អនុ​.​ដង្កោ​។

​វិញ្ញាសា​លោត​ចម្ងាយ​យុវនារី​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ វណ្ណ​ថន បញ្ញា​ពេជ្រ​ដា​លី​ស មកពី​អនុ​.​បាក់​ខែង ខណៈ​លេខ​២ សេង សុជាតា មកពី​អនុ​.​ដង្កោ និង​លេខ​៣ ចៅ ស្រី​ម៉ី មកពី​អនុវិទ្យាល័យ​ជន្លង់ម្លូ​៕


© រក្សាសិទ្ធិដោយ thmeythmey.com