ពីនេះ ពីនោះ
តើ​ពាក្យ​«​ការលើកលែងទោស​» មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​វិទ្យាសាស្ត្រ​នយោបាយ ?
10, Mar 2016 , 8:34 am        
រូបភាព
ដោយ: ថ្មីៗ

​នៅក្នុង​សទ្ទានុក្រម​នៃ​បច្ចេក​សព្ទ​របស់​វិទ្យាសាស្ត្រ​នយោបាយ​និង​ការទូត ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​ការលើកលែងទោស​» ដូចខាងក្រោម​៖



​ការលើកលែងទោស មានន័យថា ជាការ​សម្រេចចិត្ត​មួយ​ដែល​បដិសេធ​(​ងាក​ចេញពី​) នីតិវិធី​ច្បាប់​ឬ​ការផ្ដន្ទាទោស​ចំពោះ​អ្នកប្រព្រឹត្ត​ទោសកំហុស​មួយចំនួន​( ជាធម្មតា​គឺជា​ទោស​នយោបាយ​)​។

ការលើកលែងទោស​មាន​ន័យ ប្រហាក់ប្រហែលគ្នា​ទៅនឹង​ការ​អភ័យទោស ប៉ុន្តែ​គ្មាន​ន័យ​លាក់កំបាំង​នៃ​ការអត់ឱន​ទោស​ដែល​អនុវត្ត​ជាធម្មតា​នោះទេ​។ ការលើកលែងទោស​អាច​ធ្វើជា​ទូទៅ​ឬ​ជា​ផ្នែក​ជាក់លាក់​ពេញលេញ​ឬ​មិន​ពេញលេញ​។ ពាក្យ​នេះ​ត្រូវបាន​គេ​ប្រើ​ជាទូទៅ​ក្នុង​ទំនាក់ទំនង​ចំពោះ​អ្នកទោស​សង្គ្រាម និង​អ្នកទោស​មនសិការ​។

​អង្គការ​លើកលែងទោស​អន្តរជាតិ គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​យកចិត្តទុកដាក់​ចំពោះ​ការមើល​ខុសត្រូវ​(​ការពិនិត្យ​ពិច័យ​) ទៅលើ​ភាពលម្អៀង​យ៉ាង​ធំធេង នៅលើ​ពិភពលោក លើ​ករណី​ផ្សេងៗ ដូចជា​បុគ្គល​ម្នាក់ៗ​ឬ​ក្រុម​ណាមួយ ដែល​ត្រូវគេ​ផ្តន្ទាទោស ពី​ព្រោះតែ​ទស្សនៈ​នយោបាយ​និង​សាសនា​របស់​ពួកគេ​។​



Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com